Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 44:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នែ ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​ក្នុង​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​បាន​ស្បថ​ដោយ​ឈ្មោះ​ដ៏​ធំ​របស់​អញ​ថា ឈ្មោះ​អញ​នឹង​មិន​ដែល​ចេញ​ពី​មាត់​របស់​ពួក​យូដា​ណា​មួយ ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត តាម​សម្បថ​ដែល​គេ​ធ្លាប់​ស្បថ​ថា ដូច​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 នែ៎ ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​ក្នុង​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "យើង​បាន​ស្បថ​ដោយ​ឈ្មោះ​ដ៏​ធំ​របស់​យើង​ថា ឈ្មោះ​យើង​នឹង​មិន​ដែល​ចេញ​ពី​មាត់​របស់​ពួក​យូដា​ណា​មួយ ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត តាម​សម្បថ​ដែល​គេ​ធ្លាប់​ស្បថ​ថា ដូច​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅនោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ហេតុ​នេះ ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «យើង​សូម​ស្បថ​ក្នុង​នាម​ដ៏​ឧត្ដម​របស់​យើង​ផ្ទាល់​ថា: យើង​លែង​ឲ្យ​ជន‌ជាតិ​យូដា​ណា​ម្នាក់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​យក​ឈ្មោះ​យើង​មក​ស្បថ ដោយ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ”ទៀត​ហើយ!។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ហេតុ​នេះ ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​អើយ ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖ «យើង​សូម​ស្បថ​ក្នុង​នាម​ដ៏​ឧត្ដម​របស់​យើង​ផ្ទាល់​ថា: យើង​លែង​ឲ្យ​ជន‌ជាតិ​យូដា​ណា​ម្នាក់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​យក​ឈ្មោះ​យើង​មក​ស្បថ ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប”ទៀត​ហើយ!។

សូមមើលជំពូក ចម្លង




យេរេមា 44:26
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ


៙ តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ចំពោះ​មនុស្ស​អាក្រក់​ថា ឯង​ត្រូវ​ការ​អ្វី​នឹង​ថ្លែង​ប្រាប់​ពី​បញ្ញត្ត​អញ ហើយ​យក​សញ្ញា​អញ​មក​នៅ​ក្នុង​មាត់​ឯង


អញ​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​អញ ឬ​បំផ្លាស់​បំប្រែ​សេចក្ដី​ដែល​បាន​ចេញ​ពី​បបូរ​មាត់​អញ​ឡើយ


ព្រះ‌យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ឲ្យ​ស្រូវ​របស់​ឯង​ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​ឯង​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ឯង​បាន​ខំ​ធ្វើ​ទៀត​ឡើយ


តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ខ្លួន​អញ​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង


ឯ​ផ្លែ​ល្វា​អាក្រក់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ជា​ប្រាកដ​ថា អញ​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅហ្វាយនឹង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ដែល​សល់​នៅ​ក្នុង​ស្រុក​នេះ ហើយ​នឹង​ពួក​ដែល​នៅ​ស្រុក​អេស៊ីព្ទ​ផង


ហើយ​បើ​ឯង​នឹង​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ពិត នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ទ្រង់ ហើយ​នឹង​អួត​សរសើរ​ពី​ទ្រង់។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា សំរាប់​ជា​ការ​អាក្រក់ គឺ​ដើម្បី​នឹង​កាត់​ពួក​យូដា​ទាំង​អស់​ចេញ


ដល់‌ម៉្លេះ​បាន​ជា​ក្នុង​សំណល់​ពួក​យូដា ដែល​បាន​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ​រួច​ខ្លួនឬ​សល់​នៅ ដើម្បី​នឹង​វិល​ទៅ​ក្នុង​ស្រុក​យូដា ដែល​គេ​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​អាស្រ័យ​នៅ​នោះ​ឡើយ ដ្បិត​នឹង​គ្មាន​អ្នក​ណា​វិល​ទៅ​វិញ​សោះ លើក​តែ​ពួក​អ្នក​ដែល​នឹង​រត់​រួច​បាន​ប៉ុណ្ណោះ។


មួយ​ទៀត យេរេមា​ក៏​ប្រាប់​ដល់​ជន​ទាំង‌ឡាយ គឺ​ដល់​ទាំង​ពួក​ស្រីៗ​ផង​ថា នែ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ


ឯ​មហា‌ក្សត្រ​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ភ្នំ​តាបោរ​នៅ​កណ្តាល​ស្រុក​ភ្នំ ហើយ​ភ្នំ​កើមែល​នៅ​ឆ្នេរ​សមុទ្រ​ជា​យ៉ាង​ណា នោះ​ពិត​ប្រាកដ​ជា​គេ​នឹង​មក​យ៉ាង​នោះ​ដែរ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​នឹង​ខ្លួន​អញ​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ខូច​បង់ ហើយ​ជា​ទី​ផ្តាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំវិញ​នឹង​ទៅ​ជា​កន្លែង​ខូច​បង់​នៅ​អស់‌កល្ប​ត​ទៅ។


ទោះ​បើ​គេ​ថា គេ​ស្បថ​ដោយ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ក៏​ដោយ គង់​តែ​គេ​ស្បថ​ដោយ​ភូត‌ភរ​ទេ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ពេញ​ដោយ​មនុស្ស ដូច​ជា​ពេញ​ដោយ​ដង្កូវ ហើយ​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​ឯង។


តើ​ឯង​រាល់​គ្នា​នឹង​លួច​ប្លន់ កាប់​សំឡាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​ឯង​មិន​បាន​ស្គាល់​ពី​ដើម


តែ​ចំណែក​ឯង​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​ឯង​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​ឲ្យ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដោយ​ដង្វាយនឹង​រូប​ព្រះ​របស់​ឯង​ទៀត​ឡើយ។


ឱ​អ៊ីស្រាអែល​អើយ ទោះ​បើ​ឯង​ប្រព្រឹត្ត​ការ​កំផិត​ក៏​មែន​ហើយ ប៉ុន្តែមិន​ត្រូវ​ឲ្យ​យូដា​ទៅ​ជា​មាន​ទោស​ឡើយ កុំ​ឲ្យ​ឯង​ឡើង​មក​ឯ​គីលកាល ក៏​កុំ​ឲ្យ​ឯង​ឡើង​ទៅ​ឯ​បេត-អាវេន ឬ​ស្បថ​ថា «ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ» នោះ​ដែរ


ហើយ​កាល​ណា​ញាតិ​សន្តាន​ជិត‌ដិត ដែល​គេ​បាន​ដំរូវ​ឲ្យ​ដុត​ខ្មោច​បាន​លើក​សព​គេ នាំ​ចេញ​ឲ្យ​ផុត​ពី​ផ្ទះ​ទៅ រួច​សួរ​ដល់​អ្នក​ណា​ដែល​នៅ​ខាង​ក្នុង​ថា តើ​មាន​សល់​នៅ​ទៀត​ជា​មួយ​នឹង​ឯង​ឬ​ទេ អ្នក​នោះ​នឹង​ឆ្លើយ​ថា ឥត​មាន​ទេ នោះ​គេ​នឹង​ហាម​ថា កុំ​មាត់​ឡើយ ដ្បិត​យើង​គ្មាន​ច្បាប់​នឹង​ចេញ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ទេ


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា អញ​ខ្ពើម​សេចក្ដី​មានះ​របស់​យ៉ាកុប ក៏​ស្អប់​ដំណាក់​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ដូច្នេះ អញ​នឹង​ប្រគល់​ទាំង​ទី​ក្រុង នឹង​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​នេះ​ទៅ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សិរី‌ល្អ​នៃ​យ៉ាកុប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ដែល​ភ្លេច​អំពើ​របស់​គេ​ណា​១​ឡើយ


ចូរ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា តាម​ពាក្យ​ដែល​បាន​និយាយ​ដាក់​ត្រចៀក​អញ​នោះ​ជា​មិន​ខាន


ហើយ​តើ​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ណា​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» បើ​មិន​មែន​នឹង​អស់​អ្នក ដែល​មិន​ស្តាប់​បង្គាប់​ទេ


ដ្បិត​កាល​ព្រះ​បាន​សន្យា​នឹង​លោក​អ័ប្រា‌ហាំ នោះ​ពី​ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង សំរាប់​ឲ្យ​ទ្រង់​បាន​ស្បថ​ដោយ​អ្នក​នោះ​ទេ បាន​ជា​ទ្រង់​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ​ថា


ដើម្បី​ឲ្យ​យើង​រាល់​គ្នា ដែល​បាន​រត់​មក​ចាប់​កាន់​សេចក្ដី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង ទុក​ជា​ទី​ជ្រក​កោន បាន​សេចក្ដី​កំឡា​ចិត្ត​ឡើង​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ទាំង​២​មុខ​នេះ​ដ៏​មិន​ចេះ​ប្រែ‌ប្រួល ដែល​ខាង​ឯ​សេចក្ដី​ទាំង​២​នោះ ព្រះ‌ទ្រង់​កុហក​ពុំ​បាន​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម