តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះលើផែនដីបានដែរឬ។
យេរេមា 31:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើបញ្ញត្តច្បាប់ទាំងនេះឃ្លាតចេញពីមុខអញទៅកាលណា នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរនៅមុខអញជាដរាបទៅ កាលនោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើបញ្ញត្តិច្បាប់ទាំងនេះ ឃ្លាតចេញពីមុខយើងទៅកាលណា នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរ នៅមុខយើងជារៀងរហូតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាន នោះអ៊ីស្រាអែលក៏លែងមានឈ្មោះជា ប្រជាជាតិនៅចំពោះមុខយើង រហូតតទៅដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អាល់គីតាប «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាន នោះអ៊ីស្រអែលក៏លែងមានឈ្មោះជា ប្រជាជាតិនៅចំពោះមុខយើង រហូតតទៅដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះលើផែនដីបានដែរឬ។
ចំណែកកូនចៅរបស់ពួកអ្នកបំរើទ្រង់ គេនឹងចេះតែមាននៅ ហើយពូជពង្សរបស់គេ នឹងបានតាំងនៅចំពោះទ្រង់។
ទ្រង់បានតាំងរបស់ទាំងនោះឲ្យនៅអស់កល្បជានិច្ច ទ្រង់បានដាក់ច្បាប់ហើយ ជាច្បាប់ ដែលរបស់ទាំងនោះនឹងមិនប្រព្រឹត្តរំលងឡើយ
នាមទ្រង់នឹងស្ថិតស្ថេរនៅជាដរាប គឺនឹងមាននៅអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ ហើយមនុស្សទាំងឡាយនឹងបានពរដោយសារទ្រង់ អស់ទាំងសាសន៍នឹងហៅទ្រង់ថា ជាអ្នកមានពរ។
៙ យ៉ាងនោះ គេនឹងកោតខ្លាចដល់ទ្រង់ដ៏ជាព្រះ អស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ ព្រមទាំងព្រះចន្ទផង ដរាបដល់អស់ទាំងដំណតរៀងទៅ
អញនឹងបង្កើតជំនួរវង្ស១ ចេញពីយ៉ាកុបមក ហើយឲ្យមានពួក១ ចេញពីយូដាមក ដែលនឹងគ្រងបានស្រុកភ្នំរបស់អញទុកជាមរដក ពួកអ្នករើសតាំងរបស់អញនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបំរើរបស់អញនឹងអាស្រ័យនៅឯនោះផង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ដ្បិតអញនៅជាមួយនឹងឯងហើយ អញនឹងធ្វើឲ្យអស់ទាំងនគរដែលអញបានបណ្តេញឯងទៅនោះ បានផុតអស់រលីងទៅ តែអញនឹងមិនបំផុតឯងអស់រលីងទេ គឺនឹងគ្រាន់តែវាយផ្ចាលឯង តាមខ្នាតប៉ុណ្ណោះ ប៉ុន្តែអញមិនទុកឲ្យឯងនៅជាឥតទោសឡើយ។
អញបានប្រាប់ថា អញនឹងកំចាត់កំចាយគេឲ្យទៅជាឆ្ងាយ អញនឹងបំបាត់សេចក្ដីនឹកចាំពីគេ ចេញពីពួកមនុស្សលោកទៅ