ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា នឹងពួកក្រុងយេរូសាឡិម ហើយទ្រង់ប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ នឹងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់
យេរេមា 29:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអញនឹងដេញតាមគេ ដោយដាវ អំណត់អត់ នឹងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្តាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ នឹងជាទីត្មះតិះដៀលនៅកណ្តាលអស់ទាំងសាសន៍ ដែលអញនឹងបណ្តេញគេនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងដេញតាមគេ ដោយដាវ អំណត់ និងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្ដាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ និងជាទីត្មះតិះដៀលនៅកណ្ដាលអស់ទាំងសាសន៍ ដែលយើងនឹងបណ្តេញគេនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។ អាល់គីតាប យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកំចាត់កំចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។ |
ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា នឹងពួកក្រុងយេរូសាឡិម ហើយទ្រង់ប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ នឹងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់
ទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចជាចៀមដែលសំរាប់ធ្វើសាច់ ក៏បានកំចាត់កំចាយយើងខ្ញុំទៅនៅគ្រប់ទាំងសាសន៍ដទៃ
ឯងរាល់គ្នានឹងបន្តឈ្មោះរបស់ឯង ទុកជាទីផ្តាសាដល់ពួករើសតាំងរបស់អញ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងសំឡាប់ឯងបង់ ទ្រង់នឹងដាក់ឈ្មោះផ្សេងទៀតឲ្យដល់ពួកអ្នកបំរើរបស់ទ្រង់
អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា នឹងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
ដើម្បីឲ្យស្រុកគេបានត្រឡប់ជាទីស្រឡាំងកាំង ហើយជាទីដែលមនុស្សធ្វើស៊ីសស៊ូសឲ្យជានិច្ច អស់អ្នកណាដែលដើរតាមស្រុកនោះ នឹងភាំងឆ្ងល់ ហើយគ្រវីក្បាលផង
អញនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូសឲ្យ អស់អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ
អញនឹងចាត់ប្រើដាវ នឹងសេចក្ដីអំណត់អត់ ហើយអាសន្នរោគ ឲ្យនៅកណ្តាលពួកគេ ដរាបដល់គេសូន្យបាត់អស់រលីងពីស្រុកដែលអញបានឲ្យដល់គេ ហើយដល់ពួកព្ធយុកោគេទៅ។
អញនឹងប្រគល់គេទៅឲ្យត្រូវសាត់អណ្តែត នៅកណ្តាលអស់ទាំងនគរនៅផែនដីវិញ ឲ្យបានសេចក្ដីអាក្រក់ ដើម្បីឲ្យគេបានជាទីដៀលត្មះ ជាពាក្យទំនៀម ជាទីអុចអាល ហើយជាទីផ្តាសា នៅគ្រប់ទីកន្លែងណាដែលអញនឹងបណ្តេញទៅនោះ
នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង នឹងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ នឹងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច
នោះអញនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរវិញ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្តាសា ដល់អស់ទាំងសាសន៍នៅផែនដីផង
រីឯសាសន៍ណា ឬនគរណា ដែលមិនព្រមបំរើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនកទទួលនឹមរបស់ស្តេចបាប៊ីឡូន នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងធ្វើទោសដល់សាសន៍នោះដោយដាវ អំណត់អត់ នឹងអាសន្នរោគ ទាល់តែអញបានឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះទៅ
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មើល អញនឹងចាត់ដាវ សេចក្ដីអំណត់អត់ នឹងអាសន្នរោគមកលើគេ ហើយនឹងធ្វើឲ្យគេត្រឡប់ទៅដូចជាផ្លែល្វាអាក្រក់ ដែលបរិភោគមិនបាន
ហើយពួកឈ្លើយ ជាសាសន៍យូដា ដែលនៅក្រុងបាប៊ីឡូន នឹងយករឿងនោះប្រើជាពាក្យផ្តាសាដល់អ្នកដទៃថា សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យឯងបានដូចជាសេដេគា នឹងអ័ហាប់ ដែលស្តេចបាប៊ីឡូនបានឆ្អើរនឹងភ្លើងនោះចុះ
មើល ប្រដាប់ចំបាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់អត់ នឹងអាសន្នរោគ ឯអស់ទាំងការដែលទ្រង់បានមានបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងរាល់គ្នាមិនបានស្តាប់តាមអញ ដើម្បីនឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះ ដល់បងប្អូនឯងរៀងខ្លួន នឹងដល់អ្នកជិតខាងឯងរៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ឯងរាល់គ្នាវិញ គឺឲ្យរួចចេញទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់អត់ដែរ អញនឹងធ្វើឲ្យឯងរាល់គ្នាត្រូវសាត់អណ្តែតទៅមក កណ្តាលអស់ទាំងនគរនៅផែនដី
ពីព្រោះ ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា សេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញ ដែលបានចាក់ចេញទៅលើពួកអ្នកនៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់អញ នឹងត្រូវចាក់ចេញ លើឯងរាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ ឯងរាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្តាសា ហើយជាទីជេរប្រមាថ ឯងរាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ
អញនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តនឹងទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីងទៅ គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ នឹងអំណត់អត់ គេនឹងស្លាប់ទៅ ចាប់តាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ដោយសារដាវ នឹងអំណត់អត់ នោះគេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង នឹងជាទីផ្តាសា ហើយជាទីប្រមាថមើលងាយ
ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រង់ទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង នឹងជាទីផ្តាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ
ដូច្នេះកាលណាអញបានបែងចែកគេ ទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបានកំចាត់កំចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
អញនឹងកំចាត់កំចាយឯងទៅនៅអស់ទាំងសាសន៍ ហើយបែងចែកឯងទៅនៅអស់ទាំងស្រុក អញនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីឯងទៅ
ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងនាំមនុស្ស១ពួកឡើងមកទាស់នឹងនាង ហើយនឹងប្រគល់នាងទៅគេ ឲ្យត្រូវបៀតបៀនហើយរឹបជាន់
ដូច្នេះ អញបានកំចាត់កំចាយគេទៅនៅក្នុងអស់ទាំងសាសន៍ គេត្រូវបែងចែកទៅនៅគ្រប់ស្រុកផង អញបានជំនុំជំរះគេតាមផ្លូវគេប្រព្រឹត្ត នឹងតាមកិរិយារបស់គេ
ដូច្នេះ ការនោះនឹងបានជាហេតុ នាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ នឹងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ នឹងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ)
ប៉ុន្តែអញនឹងឲ្យមានសល់នៅខ្លះ ដើម្បីឲ្យឯងរាល់គ្នាមានអ្នកខ្លះដែលនឹងរួចពីដាវនៅកណ្តាលសាសន៍ដទៃ ក្នុងកាលដែលឯងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅ នៅអស់ទាំងស្រុក
ឯឯងរាល់គ្នា អញនឹងកំចាត់កំចាយឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមឯងទៀត នោះស្រុកឯងនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់ឯងទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
ដ្បិតមើល អញនឹងបង្គាប់ ហើយនឹងរែងពួកវង្សអ៊ីស្រាអែលទៅនៅកណ្តាលអស់ទាំងសាសន៍ ដូចជាគេរែងអង្ករនៅក្នុងកញ្ច្រែង ឥតមានគ្រាប់ណា១ធ្លាក់ដល់ដីឡើយ
ពីព្រោះមនុស្សទាំងឡាយកាន់តាមតែបញ្ញត្តច្បាប់របស់ស្តេចអំរី ព្រមទាំងតាមអស់ទាំងអំពើរបស់ពួកវង្សស្តេចអ័ហាប់ផង ឯងរាល់គ្នាតែងដើរតាមសេចក្ដីប្រឹក្សារបស់គេដែរ ឲ្យអញបានធ្វើឲ្យឯងត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅក្នុងឯង ត្រឡប់ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឯងនឹងត្រូវរងទ្រាំសេចក្ដីត្មះតិះដៀលនៃរាស្ត្រអញ។
គឺអញនឹងកំចាត់កំចាយគេ ដោយខ្យល់កួច ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ដែលគេមិនបានស្គាល់ឡើយ ដូច្នេះ ស្រុកក៏បានស្ងាត់ច្រៀប នៅខាងក្រោយគេ ដល់ម៉្លេះបានជាឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទៀតទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏លំអទៅជាទីខូចបង់។
ឱពួកវង្សយូដា នឹងពួកវង្សអ៊ីស្រាអែលអើយ ពីដើមឯងជាទីផ្តាសា នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណា នោះអញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យបានជាពរវិញយ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ ចូរឲ្យមានកំឡាំងដៃវិញចុះ។
កាលណាបានឲ្យផឹកទឹករួចហើយ បើនាងមានសៅហ្មងមែន ដោយបានក្បត់ប្ដី នោះទឹកដែលនាំឲ្យត្រូវបណ្តាសានឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង ពោះនាងនឹងហើមប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ នាងនឹងទៅជាអ្នករងសេចក្ដីដំនៀលទៅក្នុងសាសន៍របស់ខ្លួន
គេនឹងដួលនៅក្រោមមុខដាវ ហើយនឹងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច។
ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងចុះចាញ់នៅមុខពួកខ្មាំងសត្រូវ ឯងនឹងចេញទៅទាស់នឹងគេតាមផ្លូវ១ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខគេចេញ ហើយឯងនឹងត្រូវខ្ចាត់ចុះឡើង ក្នុងគ្រប់ទាំងនគរនៅផែនដី
ឯងនឹងត្រឡប់ទៅជាទីអស្ចារ្យ នឹងជាទីប្រៀបធៀប ហើយជាទីដំនៀលនៅកណ្តាលគ្រប់អស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំឯងទៅនៅនោះ
ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងគ្រប់ទាំងសាសន៍ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង នៅទីនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ ហើយនឹងថ្មដែលឯង នឹងពួកឰយុកោឯងមិនដែលស្គាល់សោះ