ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 20:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បណ្តោយ​តាម ទ្រង់​មាន​កំឡាំង​ជាង ក៏​បាន​ឈ្នះ​ទូលបង្គំ​ហើយ ឯ​ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជានិច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​បណ្ដោយ​តាម ព្រះ‌អង្គ​មាន​កម្លាំង​ជាង ក៏​បាន​ឈ្នះ​ទូល‌បង្គំ​ហើយ ឯ​ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជា‌និច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​លួង‌លោម​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​យល់​ព្រម​តាម ព្រះអង្គ​បាន​បង្ខំ​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បាន​ឈ្នះ​ទូលបង្គំ។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា សើច​ចំអក និង​ប្រមាថ​មាក់‌ងាយ​ទូលបង្គំ។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡាអើយ! ទ្រង់​បាន​លួង‌លោម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យល់​ព្រម​តាម ទ្រង់​បាន​បង្ខំ​ខ្ញុំ ហើយ​ទ្រង់​ក៏​បាន​ឈ្នះ​ខ្ញុំ។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា សើច​ចំអក និង​ប្រមាថ​មាក់‌ងាយ​ខ្ញុំ។

សូមមើលជំពូក



យេរេមា 20:7
32 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ឯ​ក្រុង​បេត-អែល កាល​លោក​កំពុង​តែ​ឡើង​តាម​ផ្លូវ​ទៅ នោះ​មាន​ពួក​ក្មេង​ជំទង់​ប្រុសៗ ចេញ​ពី​ទី​ក្រុង​មក ពោល​មើល‌ងាយ ដល់​លោក​ថា អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ


ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្រ​សំឡាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ទ្រង់​ក៏​ឆ្លើយ​មក​ផង គឺ​ជា​មនុស្ស​សុចរិត​ត្រឹម‌ត្រូវ ដែល​ត្រូវ​គេ​សើច​ឡក​ឲ្យ


ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់


ពួក​អ្នក​ឆ្មើង‌ឆ្មៃ​បាន​មើល‌ងាយ​ទូលបង្គំ​ពន់‌ពេក ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ឡើយ


ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក ដោយ​ព្រះ‌ហស្ត​សង្កត់​លើ​ខ្ញុំ​ជា​ខ្លាំង ទ្រង់​ដាស់‌តឿន​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ជន‌ជាតិ​នេះ ដោយ​ថា


ម៉ែ​អើយ វរ‌ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែគេ​ប្រទេច​ផ្តាសា​ខ្ញុំ​គ្រប់​គ្នា


ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ នៅ​ជានិច្ច ហើយ​របួស​ទូលបង្គំ​មើល​មិន​ជា ក៏​មិន​ព្រម​សះ​សោះ​ដូច្នេះ តើ​ទ្រង់​នឹង​បាន​ដូច​ជា​សេចក្ដី​បញ្ឆោត ដល់​ទូលបង្គំ​ជា​ពិត គឺ​ដូច​ជា​ទឹក​ដែល​មិន​ទៀង​ឬ។


តែ​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​បាន​រហ័ស​នឹង​លែង​ធ្វើ​ជា​អ្នក​គង្វាល​តាម​ទ្រង់​ឡើយ ក៏​មិន​បាន​ប្រាថ្នា​ឲ្យ​ថ្ងៃ​វេទនា​នោះ​មក​ដែរ ទ្រង់​ជ្រាប​ហើយ ដ្បិត​សេចក្ដី​ដែល​ចេញ​ពី​បបូរ​មាត់​ទូលបង្គំ សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ទាំង​អស់


តែ​បើ​កាល​ណា​ទូលបង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​នឿយ‌ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត


ព្រះ‌យេហូវ៉ា ទ្រង់​បាន​តាំង​ឯង​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​ឯង​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ


ស្តេច​សេដេគា ទ្រង់​មាន​បន្ទូល​នឹង​យេរេមា​ថា យើង​ខ្លាច​ពួក​សាសន៍​យូដា ដែល​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេហើយ​ក្រែង​សាសន៍​ខាល់ដេ​ប្រគល់​យើង ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ​គេ​ត្មះ‌តិះដៀល​យើង


ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច​ដល់​ជន‌ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចំរៀង​របស់​គេ​ជានិច្ច​រាល់​ថ្ងៃ


ដូច្នេះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ហើយ​ដោយ​សេចក្ដី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ


គ្រា​ស្នង​ទោស​បាន​មក​ដល់ គឺ​គ្រា​សង​សំណង​ដល់​គេ​បាន​មក​ហើយ ពួក​អ៊ីស្រាអែល​នឹង​ដឹង​ដែរ ឯ​ហោរា គេ​ឆ្កួត ហើយ​មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​ក៏​លីលា តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូណ៌​របស់​ឯង នឹង​សេចក្ដី​សំអប់​ដ៏​ជា​ខ្លាំង


រួច​លោក​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មិន​មែន​ជា​សេចក្ដី​នេះ​ឯង​ដែល​ទូលបង្គំ​បាន​ថា ក្នុង​កាល​ដែល​ទូលបង្គំ​នៅ​ឯ​ស្រុក​របស់​ទូលបង្គំ​នៅ​ឡើយ​ទេ​ឬ​អី គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ខំ​រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ពី​ព្រោះ​ទូលបង្គំ​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា​គុណ ក៏​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ក៏​តែង‌តែ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់​ផង


តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ នឹង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រាអែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។


ឯ​ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ គេ​ក៏​បាន​ស្តាប់​គ្រប់​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ទ្រង់


លុះ​ស្តេច​ហេរ៉ូឌ ព្រម​ទាំង​ពួក​ទាហាន បាន​ចំអក​មើល‌ងាយ​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​ក៏​យក​អាវ​ដ៏​រុងរឿង​មក​បំពាក់​ទ្រង់ រួច​បញ្ជូន​ត្រឡប់​ទៅ​ឯ​លោក​ពីឡាត់​វិញ


តែ​មាន​ពួក​អេពីគួរ នឹង​ពួក​ស្ទអ៊ីក​ខ្លះ ជា​អ្នក​ប្រាជ្ញ​បរមត្ថ គេ​មក​ជួប​នឹង​គាត់ ខ្លះ​សួរ​ថា តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​នេះ​ចង់​ថា​ដូច​ម្តេច ខ្លះ​ទៀត​ថា មើល​ទៅ​ដូច​ជា​គាត់​សំដែង​ពី​ព្រះ​ដទៃ​ទេ ដ្បិត​ឮ​គាត់​ប្រាប់​គេ​ពី​ព្រះ‌យេស៊ូវ ហើយ​ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ


កាល​គេ​បាន​ឮ​និយាយ​ពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​និយាយ​ថា យើង​នឹង​ស្តាប់​អ្នក​ពី​ដំណើរ​នេះ​ម្តង​ទៀត


ឬ​មួយ តើ​មាន​តែ​ខ្ញុំ នឹង​បាណា‌បាស ដែល​គ្មាន​ច្បាប់​នឹង​លែង​ធ្វើ​ការ​រក​ស៊ី​ឬ​អី


ខ្លះ​ទៀត​ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង នឹង​ជាប់​គុក​ផង