ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 18:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រុង​ស្តាប់​ទូលបង្គំ​សូម​ស្តាប់​ពាក្យ​របស់​ពួក​អ្នក ដែល​តតាំង​នឹង​ទូលបង្គំ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ប្រុង​ស្តាប់​ទូល‌បង្គំ សូម​ស្តាប់​ពាក្យ​របស់​ពួក​អ្នក ដែល​តតាំង​នឹង​ទូល‌បង្គំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រងើយ​កន្តើយ នឹង​ទូលបង្គំ​ឡើយ សូម​ស្ដាប់​ពាក្យ​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ!

សូមមើលជំពូក

អាល់គីតាប

ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​ព្រងើយ​កន្តើយ នឹង​ខ្ញុំ​ឡើយ សូម​ស្ដាប់​ពាក្យ​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ!

សូមមើលជំពូក



យេរេមា 18:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បើក​ព្រះ‌នេត្រ​ទត សូម​ស្តាប់​អស់​ទាំង​ពាក្យ​របស់​សាន‌ហេ‌រីប ដែល​បាន​ផ្ញើ​មក​ប្រកួត​ដល់​ទ្រង់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ


ពួក​អ្នក​ទាំង​នោះ​ចង់​តែ​គំរាម ឲ្យ​យើង​ភ័យ​ខ្លាច ដោយ​គិត​ថា យើង​នឹង​ថយ​កំឡាំង​ដៃ ឲ្យ​សំរេច​ការ​មិន​បាន ឥឡូវ​នេះ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ដៃ​ទូលបង្គំ​វិញ។


ឲ្យ​គេ​ជេរ​ប្រទេច​ចុះ តែ​សូម​ទ្រង់​ប្រទាន​ពរ​វិញ កាល​ណា​គេ​លើក​គ្នា​ឡើង នោះ​គេ​នឹង​ត្រូវ​មាន សេចក្ដី​ខ្មាស តែ​អ្នក​បំរើ​ទ្រង់​នឹង​អរ​សប្បាយ​វិញ


គេ​ជា​សត្រូវ​ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​ផ្ចង់​ចិត្ត​នឹង​អធិស្ឋាន​វិញ


លំដាប់​នោះ គេ​បបួល​គ្នា​ថា ចូរ​មក យើង​រក​បង្កើត​ឧបាយ​ទាស់​នឹង​យេរេមា​ចុះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្ដី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​ឡើយ ចូរ​មក​ចុះ យើង​នឹង​វាយ​វា​ដោយ​អណ្តាត កុំ​ឲ្យ​យើង​ស្តាប់​តាម​ពាក្យ​ណា​របស់​វា​ទៀត​ឡើយ។


តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ​អី ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូលបង្គំ​ហើយ សូម​នឹក​ចាំ​ពី​ទូលបង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​សូម​សេចក្ដី​ល្អ​ឲ្យ​គេ ហើយ​នឹង​បំបែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ​ពី​គេ​ដែរ


ប៉ុន្តែឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត នឹង​ថ្លើម​អើយ សូម​ឲ្យ​ទូលបង្គំ​ឃើញ​ទ្រង់​សង‌សឹក​នឹង​គេ ដ្បិត​ទូលបង្គំ​បាន​សំដែង​ដើម​ហេតុ​នៃ​ទូលបង្គំ​ដល់​ទ្រង់​ហើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ការ​កំហុស​ដែល​គេ​បាន​ធ្វើ​ដល់​ទូលបង្គំ សូម​ទ្រង់​ជំនុំ​ជំរះ​ក្តី​របស់​ទូលបង្គំ​ចុះ


ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ