ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 8:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេស៊ូវ នឹង​ពួក​សិស្ស ក៏​ចេញ​ទៅ​ឯ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ស្រុក​សេសារា-ភីលីព ទ្រង់​មាន​បន្ទូល​សួរ​ពួក​សិស្ស​តាម​ផ្លូវ​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ បាន​ចេញទៅ​ភូមិ​នានា​នៅ​សេសារា​-​ភីលីព​។ នៅតាមផ្លូវ ព្រះអង្គ​មានបន្ទូល​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“តើ​គេ​និយាយថា​ខ្ញុំ​ជា​នរណា?”។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ព្រះយេស៊ូ​ និង​សិស្ស​ព្រះអង្គ​ បាន​ចេញ​ទៅ​ភូមិ​ទាំង​ឡាយ​ដែល​នៅ​ជិត​ក្រុង​សេសារា​ភីលីព​ ហើយ​នៅ​តាម​ផ្លូវ​ ព្រះអង្គ​មាន​បន្ទូល​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ទាំង​ឡាយ​និយាយ​ថា​ខ្ញុំ​ជា​នរណា?​»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​បាន​បន្ត​ដំណើរ​ចេញ​ទៅ​ភូមិ​នានា នៅ​ស្រុក​សេសារា‌ភីលីព ហើយ​នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «តើ​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​ចេញ​ទៅ​តាម​ភូមិ​នានា ដែល​នៅ​ជិត​ក្រុង​សេសារា-ភីលីព​ជា​មួយ​ពួក​សិស្ស*។ នៅ​តាម​ផ្លូវ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​នរណា?»។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ចេញ​ទៅ​តាម​ភូមិ​នានា ដែល​នៅ​ជិត​ក្រុង​សេសា‌រា-‌ភីលីព ជា​មួយ​ពួក​សិស្ស។ នៅ​តាម​ផ្លូវ​អ៊ីសា​សួរ​គេ​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​នរណា?»។

សូមមើលជំពូក



ម៉ាកុស 8:27
2 ការដាក់ឲ្យឆ្លើយតបគ្នា