ម៉ាកុស 8:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារា-ភីលីពជាមួយពួកសិស្ស*។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 ព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ បានចេញទៅភូមិនានានៅសេសារា-ភីលីព។ នៅតាមផ្លូវ ព្រះអង្គមានបន្ទូលសួរពួកសិស្សរបស់ព្រះអង្គថា៖“តើគេនិយាយថាខ្ញុំជានរណា?”។ សូមមើលជំពូកKhmer Christian Bible27 បន្ទាប់មក ព្រះយេស៊ូ និងសិស្សព្រះអង្គ បានចេញទៅភូមិទាំងឡាយដែលនៅជិតក្រុងសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានបន្ទូលសួរពួកសិស្សព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថាខ្ញុំជានរណា?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ព្រះយេស៊ូវ និងពួកសិស្សបានបន្តដំណើរចេញទៅភូមិនានា នៅស្រុកសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ព្រះយេស៊ូវ នឹងពួកសិស្ស ក៏ចេញទៅឯភូមិទាំងប៉ុន្មាន នៅស្រុកសេសារា-ភីលីព ទ្រង់មានបន្ទូលសួរពួកសិស្សតាមផ្លូវថា តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា សូមមើលជំពូកអាល់គីតាប27 អ៊ីសាចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារា-ភីលីព ជាមួយពួកសិស្ស។ នៅតាមផ្លូវអ៊ីសាសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ សូមមើលជំពូក |