គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងបានរស់វិញ
ម៉ាកុស 7:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានគេនាំមនុស្សថ្លង់ម្នាក់ ដែលនិយាយទាំងពិបាក មកឯទ្រង់ ក៏ទូលអង្វរឲ្យទ្រង់ដាក់ព្រះហស្តលើគាត់ ព្រះគម្ពីរខ្មែរសាកល គេនាំបុរសគថ្លង់ម្នាក់មករកព្រះអង្គ ហើយទូលអង្វរព្រះអង្គឲ្យដាក់ព្រះហស្តលើគាត់។ Khmer Christian Bible គេនាំមនុស្សម្នាក់ថ្លង់ និងពិបាកក្នុងការនិយាយមកឯព្រះអង្គ ហើយគេសុំព្រះអង្គឲ្យដាក់ដៃលើគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនាំបុរសថ្លង់ម្នាក់ ដែលនិយាយទាំងពិបាកមកជួបព្រះអង្គ ហើយគេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្ដលើគាត់។ អាល់គីតាប គេនាំបុរសថ្លង់ម្នាក់មកជួបអ៊ីសា។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូរអាសូមឲ្យអ៊ីសាដាក់ដៃលើគាត់។ |
គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងបានរស់វិញ
គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្ដីអស្ចារ្យ