ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 7:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ពួក​ផារិស៊ី នឹង​ពួក​យូដា​ទាំង​អស់​គ្នា គេ​មិន​ដែល​បរិភោគ​ឡើយ ទាល់​តែ​បាន​ដុស​លាង​ដៃ​យ៉ាង​ស្អាត​អស់​ពី​ចិត្ត​ជា​មុន​សិន ដោយ​កាន់​តាម​សណ្តាប់​ពី​បុរាណ​របស់​ពួក​ចាស់‌ទុំ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាការពិត ពួកផារិស៊ី និង​ជនជាតិយូដា​ទាំងអស់​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​របស់​ចាស់បុរាណ គឺ​ពួកគេ​មិន​ហូប​ឡើយ ប្រសិនបើ​មិន​បាន​លាង​ដៃ​តាមពិធី​ទេ​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជន​ជាតិ​យូដា​កាន់​តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ គឺ​គេ​មិន​បរិភោគ​ទេ​ លុះ​ត្រា​តែ​បាន​លាង​សំអាត​ដៃ​ឲ្យ​ស្អាត​ជា​មុន​សិន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ពួក​ផារិ‌ស៊ី និង​ពួក​យូដា​ទាំង​អស់ គេ​មិន​បរិ‌ភោគ​ឡើយ ប្រសិន‌បើ​មិន​បាន​លាង​ដៃ​យ៉ាង​ហ្មត់​ចត់​ជា​មុន ដោយ​ព្រោះ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​ចាស់​បុរាណ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ធម្មតា ពួក​ផារី‌ស៊ី និង​ជន‌ជាតិ​យូដា​ទាំង​អស់ តែងតែ​ធ្វើ​ពិធី​លាង​ដៃ​យ៉ាង​ស្អាត​ហ្មត់‌ចត់​មុន​នឹង​បរិ‌ភោគ តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ។

សូមមើលជំពូក

អាល់គីតាប

ធម្មតា​ពួក​ផារី‌ស៊ី និង​ជន‌ជាតិ​យូដា​ទាំង​អស់ តែងតែ​ធ្វើ​ពិធី​លាង​ដៃ​យ៉ាង​ស្អាត​ហ្មត់‌ចត់​មុន​នឹង​បរិភោគ តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ។

សូមមើលជំពូក



ម៉ាកុស 7:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​លើក​ព្រះ‌បន្ទូល​ចោល ដោយ‌សារ​សណ្តាប់‌ធ្នាប់ ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាត់​បង្រៀន​មក ហើយ​ក៏​ធ្វើ​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត​ដែរ


ដូច្នេះ ពួក​ផារិស៊ី នឹង​ពួក​អាចារ្យ​គេ​ពិចារណា​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក មិន​កាន់​តាម​សណ្តាប់​បុរាណ​របស់​ពួក​ចាស់‌ទុំ​យ៉ាង​នេះ គឺ​គេ​បរិភោគ​ឥត​លាង​ដៃ​ទេ


កាល​អ្នក​ផារិស៊ី​នោះ​បាន​ឃើញ ក៏​នឹក​ប្លែក​ណាស់ ដែល​ទ្រង់​មិន​បាន​លាង​ព្រះ‌ហស្ត​មុន​នឹង​សោយ


រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២​ឬ​៣​អម្រែក


ហើយ​ថា ខ្ញុំ​កំពុង​តែ​ជឿន​ឡើង​ក្នុង​សាសនា​របស់​ពួក​យូដា លើស​ជាង​ពួក​សាសន៍​ខ្ញុំ ដែល​ស្រករ​នឹង​ខ្ញុំ​ជា​ច្រើន​ដែរ ពី​ព្រោះ​ខ្ញុំ​មាន​ចិត្ត​ឧស្សាហ៍ តាម​សណ្តាប់​បុរាណ​របស់​ពួក​ឰយុកោ​ខ្ញុំ លើស​ជាង​គេ​សន្ធឹក


ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ


ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក‌រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ