ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




មីកា 1:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​១​ដង​ទៀត អញ​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រាអែល​នឹង​មក​ដល់​អាឌូឡាម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​ម្ដង​ទៀត យើង​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រា‌អែល​នឹង​មក​ដល់​អាឌូឡាម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ស្រុក​ម៉ារី‌សា​អើយ ព្រះ‌អម្ចាស់​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នក មេ​ដឹក​នាំ​ដ៏​រុងរឿង​របស់​អ៊ីស្រា‌អែល នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូ‌ឡាំ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ស្រុក​ម៉ារី‌សា​អើយ អុលឡោះ​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នក មេ​ដឹក​នាំ​ដ៏​រុង‌រឿង​របស់​អ៊ីស្រ‌អែល នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូ‌ឡាំ។

សូមមើលជំពូក



មីកា 1:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ យូដា​គាត់​ឃ្លាត​ចេញ​ពី​ពួក​បង​ប្អូន​ចូល​ទៅ​នៅ​ជា​មួយ​នឹង​មនុស្ស​ម្នាក់​ដែល​នៅ​អាឌូឡាម​ឈ្មោះ​ហ៊ីរ៉ា


មាន​៣​នាក់ ក្នុង​ពួក​ជា​ប្រធាន​ទាំង​៣០ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ក្នុង​រដូវ​ចំរូត ឯ​កង​ពួក​ភីលីស្ទីន គេ​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម


បេត-ស៊ើរ សូគរ អាឌូឡាម


តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​ឯង​ទុក​នៅ​ឯ​ណា


ពី​ពួក​កូន​ចៅ​អាំម៉ូន។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​អ៊ីស្រាអែល​គ្មាន​កូន​ប្រុស​ទេ​ឬ​អី តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មរដក​ទេ​ឬ ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មរដក ហើយ​ពួក​វា​នឹង​អាស្រ័យ​នៅ ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ


ស្តេច​ក្រុង​លិបណា​១ ស្តេច​ក្រុង​អាឌូឡាម​១


យ៉ារមុត​១ អាឌូឡាម​១ សូគរ​១ អាសេកា​១


កៃឡា​១ អាក់‌ស៊ីប​១ នឹង​ម៉ារីសា​១ ទាំង​អស់​មាន​៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង


ដូច្នេះដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស‌ខ្លួន​ទៅ​ឯ​រអាង​អាឌូឡាម កាល​ពួក​បង​ប្អូន នឹង​ពួក​គ្រួ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​ឯ​លោក​នៅ​ទី​នោះ​ដែរ