ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 9:56 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​យ៉ាង​នោះ​ហើយ​ដែល​ព្រះ​បាន​សង​អំពើ​ដ៏​លាមក​អាក្រក់ ដែល​លោក​បាន​ធ្វើ​ដល់​ឪពុក​ខ្លួន ដោយ​សំឡាប់​បង​ប្អូន​ទាំង​៧០​នាក់​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​យ៉ាង​នេះ​ហើយ​ដែល​ព្រះ​បាន​សង​អំពើ​ដ៏​អាក្រក់​របស់​អ័ប៊ី‌ម៉្មា‌ឡិច ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ឪពុក​ខ្លួន ដោយ​សម្លាប់​បង​ប្អូន​ខ្លួន​ទាំង​ចិត​សិប​នាក់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​យ៉ាង​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស​លោក​អប៊ីម៉ា‌ឡេក សម​នឹង​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ឪពុក​របស់​គាត់ ដោយ​សម្លាប់​បងប្អូន​គាត់​ទាំង​ចិត‌សិប​នាក់។

សូមមើលជំពូក

អាល់គីតាប

គឺ​យ៉ាង​នេះ​ហើយ ដែល​អុលឡោះ​ដាក់​ទោស​លោក​អប៊ី‌ម៉ា‌ឡេក សម​នឹង​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ឪពុក​របស់​គាត់ ដោយ​សម្លាប់​បង‌ប្អូន​គាត់​ទាំង​ចិត​សិប​នាក់។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 9:56
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ជីវិត​មនុស្ស​វិញ បើ​អ្នក​ណា​យក​ជីវិត​គេ នោះ​អញ​នឹង​ទារ​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​នោះ​ជា​មិន​ខាន អញ​នឹង​ទារ​ឈាម​អ្នក​នោះ ដោយ‌សារ​អស់​ទាំង​សត្វ ហើយ​ដោយ‌សារ​ដៃ​របស់​មនុស្ស គឺ​ដោយ‌សារ​ដៃ​របស់​បង​ប្អូន​នៃ​អ្នក​ដែល​ស្លាប់​នោះ​ផង


អ្នក​ណា​ដែល​កំចាយ​ឈាម​របស់​មនុស្ស នោះ​ឈាម​អ្នក​នោះ​ឯង​នឹង​ត្រូវ​ខ្ចាយ​ដោយ‌សារ​មនុស្ស​ដែរ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់


តើ​មិន​មែន​ជា​សេចក្ដី​អន្តរាយ ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ​អី


ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ នឹង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នោះ​នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ


ដ្បិត​កាល​ណា​ទ្រង់​ស៊ើប​សួរ​ពី​ឈាម នោះ​ទ្រង់​នឹង​នឹក​ចាំ​ពី​ពួក​អ្នក​ទាំង​នោះ ទ្រង់​មិន​ដែល​ភ្លេច​សំរែក​របស់​ពួក​មនុស្ស​ក្រីក្រ​ឡើ​យ


ទ្រង់​បាន​ទំលាក់​ការ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ហើយ​នឹង​កាត់​គេ​ចេញ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន​គេ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​កាត់‌កាល់​គេ​ចេញ។


អស់​ទាំង​អំពើ​ទុច្ចរិត​របស់​មនុស្ស​អាក្រក់​នឹង​ចាប់​យក​អ្នក​នោះ​ឯង ហើយ​អ្នក​នោះ​នឹង​ត្រូវ​ចង​ជាប់ ដោយ​ចំណង​នៃ​អំពើ​បាប​របស់​ខ្លួន


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង


លុះ​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពី​ដៃ​គាត់​មក​ដូច្នោះ នោះ​ក៏​និយាយ​គ្នា​ថា ប្រាកដ​ជា​មនុស្ស​នេះ​បាន​សំឡាប់​គេ​ហើយ បាន​ជា​ទោះ​បើ​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​សេចក្ដី​យុត្តិ‌ធម៌​មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ


កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ


ដើម្បី​ឲ្យ​ឈាម​នៃ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ប្អូន បាន​សំឡាប់​ដោយ​សាហាវ បាន​ធ្លាក់​មក​លើ​លោក នឹង​ពួក​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចំរើន​កំឡាំង​ដៃ​លោក ឲ្យ​សំឡាប់​បង​ប្អូន​ផង


កាល​ពួក​សាសន៍​អ៊ីស្រាអែល​បាន​ឃើញ​ថា អ័ប៊ី‌ម៉្មា‌ឡិច​ស្លាប់​ហើយ នោះ​គេ​ក៏​ត្រឡប់​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន​វិញ


ហើយ​ព្រះ‌ទ្រង់​ក៏​បាន​ទំលាក់​សេចក្ដី​ដ៏​លាមក​អាក្រក់​របស់​ពួក​អ្នក​នៅ​ស៊ីគែម​ទាំង​ប៉ុន្មាន មក​លើ​ក្បាល​គេ​វិញ​ដែរ ព្រម​ទាំង​សេចក្ដី​បណ្តាសា​របស់​យ៉ូថាម ជា​កូន​យេរូ-បាល​ផង។