ដូច្នេះ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលនៃទ្រង់ ដែលទ្រង់បានមានបន្ទូលនឹងបិតាទូលបង្គំ គឺដាវីឌជាអ្នកបំរើទ្រង់ចុះ
ពួកចៅហ្វាយ 9:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកមនុស្សនៅប៉មស៊ីគែមបានឮដំណឹងនោះ គេក៏ចូលទៅក្នុងបន្ទាយមានកំផែងមាំមួន ត្រង់វិហារព្រះបេរីត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកមេដឹកនាំទាំងប៉ុន្មាននៅប៉មស៊ីគែមឮដំណឹងនេះ គេក៏ចូលទៅក្នុងជម្រកការពារនៃវិហារព្រះបេរីត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលឮដំណឹងនេះ ពួកអ្នកមុខអ្នកការទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងប៉មស៊ីគែម នាំគ្នាទៅជ្រកនៅក្នុងគុហា ដែលនៅក្រោមវិហារព្រះបេរីត។ អាល់គីតាប នៅពេលដែលឮដំណឹងនេះ ពួកអ្នកមុខអ្នកការទាំងប៉ុន្មានដែលស្ថិតនៅក្នុងប៉មស៊ីគែម នាំគ្នាទៅជ្រកនៅក្នុងរូងភ្នំ ដែលនៅក្រោមវិហារព្រះបេរីត។ |
ដូច្នេះ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលនៃទ្រង់ ដែលទ្រង់បានមានបន្ទូលនឹងបិតាទូលបង្គំ គឺដាវីឌជាអ្នកបំរើទ្រង់ចុះ
រួចកាលទ្រង់កំពុងតែថ្វាយបង្គំ នៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក នឹងសារេស៊ើរ ជាបុត្ររបស់ទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
រួចយ៉ូស្វេបង្គាប់ថា ចូរប្រមៀលថ្មយ៉ាងធំទៅសន្ធប់មាត់រអាងទៅ ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះចុះ
កាលគេឌានបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ត្រឡប់ទៅផិតតាមអស់ទាំងព្រះបាលវិញទៀត គេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ
គេនាំគ្នាចេញទៅឯចំការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចតាំងអរសប្បាយឡើងជាមួយគ្នា នោះក៏ចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្តាសាដល់អ័ប៊ីម៉្មាឡិច
គេក៏យកប្រាក់៧០រៀលពីវិហាររបស់ព្រះបាល-បេរីតជូន លោកក៏យកទៅជួលពួកមនុស្សពាលអានាថា ឲ្យចុះចូលតាមខ្លួន