Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:46 - អាល់គីតាប

46 នៅ​ពេល​ដែល​ឮ​ដំណឹង​នេះ ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​ក្នុង​ប៉ម​ស៊ីគែម នាំ​គ្នា​ទៅ​ជ្រក​នៅ​ក្នុង​រូង‌ភ្នំ ដែល​នៅ​ក្រោម​វិហារ​ព្រះ‌បេរីត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 កាល​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ប៉ម​ស៊ីគែម​ឮ​ដំណឹង​នេះ គេ​ក៏​ចូល​ទៅ​ក្នុង​ជម្រក​ការ​ពារ​នៃ​វិហារ​ព្រះ‌បេរីត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 នៅ​ពេល​ឮ​ដំណឹង​នេះ ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ប៉ម​ស៊ីគែម នាំ​គ្នា​ទៅ​ជ្រក​នៅ​ក្នុង​គុហា ដែល​នៅ​ក្រោម​វិហារ​ព្រះ‌បេរីត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 កាល​ពួក​មនុស្ស​នៅ​ប៉ម​ស៊ីគែម​បាន​ឮ​ដំណឹង​នោះ គេ​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​មាន​កំផែង​មាំ‌មួន ត្រង់​វិហារ​ព្រះ‌បេរីត

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:46
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រាប​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឥឡូវ​នេះ សូម​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​បម្រើ​ទ្រង់ គឺ​ទត ជា​បិតា​របស់​ខ្ញុំ!


សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ហើយ​ផ្ញើ​ជីវិត​ស្តេច​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។


ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ‌នីសរ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រា​ពីរ​នាក់​របស់​ស្ដេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​សម្លាប់​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ បុត្រា​មួយ​នាក់​ទៀត​នាម​អេសារ-‌ហាដោន បាន​ឡើង​ស្នង​រាជ្យ។


យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ផ្ទាំង​ថ្ម​ដ៏​ធំ​បិទ​មាត់​រូង ហើយ​ដាក់​ទាហាន​ឲ្យ​ចាំ​យាម​នៅ​ទី​នោះ​ផង។


ក្រោយ​ពី​លោក​គេឌាន​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ក្បត់​អុលឡោះ​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ‌បាល គឺ​គេ​យក​ព្រះ‌បាល-បេរីត ធ្វើ​ជា​ម្ចាស់​របស់​គេ


ពួក​គេ​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​គាប​យក​ទឹក រួច​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ។ បន្ទាប់​មក គេ​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​របស់​គេ គេ​នាំ​គ្នា​ស៊ី​ផឹក ហើយ​ដាក់​បណ្តាសា​លោក​អប៊ី‌ម៉ា‌ឡេក។


ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង ពី​វិហារ​របស់​ព្រះ‌បាល‌បេរីត​ជូន​គាត់។ លោក​អប៊ី‌ម៉ា‌ឡេក យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានា‌ថា ឲ្យ​មក​តាម​គាត់។


លោក​អប៊ី‌ម៉ា‌ឡេក​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម