អាប់សាឡំមក៏មានបន្ទូលថែមទៀតថា ឱបើយើងបានធ្វើជាចៅហ្វាយនៅក្នុងនគរនេះទៅអេះ នោះអស់អ្នកណាដែលមានរឿងមានក្តីនឹងបានមកឯយើង ហើយយើងនឹងជំនុំជំរះឲ្យគេតាមយុត្តិធម៌
ពួកចៅហ្វាយ 9:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបើជាបណ្តាជនទាំងនេះនៅក្រោមអំណាចខ្ញុំវិញទៅអេះ នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ រួចគាត់និយាយប្រកួតនឹងអ័ប៊ីម៉្មាឡិច ដោយពាក្យថា ចូរចំរើនពលទ័ពឯងចេញមកល្បងលចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱប្រសិនបើប្រជាជននេះនៅក្រោមអំណាចរបស់ខ្ញុំទៅអេះ! នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ ខ្ញុំនឹងនិយាយទៅអ័ប៊ីម៉្មាឡិចថា "ចូរប្រមូលកងទ័ពរបស់ឯងឲ្យច្រើន ហើយចេញមក!"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានគេប្រគល់ប្រជាជននៅស៊ីគែមនេះមកឲ្យខ្ញុំត្រួតត្រា ខ្ញុំនឹងផ្តួលអប៊ីម៉ាឡេកជាមិនខាន»។ បន្ទាប់មក លោកកាអាលក៏ស្រែកថា៖ «អប៊ីម៉ាឡេកអើយ ចូរប្រមូលកងទ័ពរបស់ឯង ចេញមកប្រយុទ្ធជាមួយនឹងយើង!»។ អាល់គីតាប ប្រសិនបើមានគេប្រគល់ប្រជាជននៅស៊ីគែមនេះមកឲ្យខ្ញុំត្រួតត្រា ខ្ញុំនឹងផ្តួលអប៊ីម៉ាឡេកជាមិនខាន»។ បន្ទាប់មក លោកកាអាលក៏ស្រែកថា៖ «អប៊ីម៉ាឡេកអើយ ចូរប្រមូលកងទ័ពរបស់ឯង ចេញមកប្រយុទ្ធជាមួយនឹងយើង!»។ |
អាប់សាឡំមក៏មានបន្ទូលថែមទៀតថា ឱបើយើងបានធ្វើជាចៅហ្វាយនៅក្នុងនគរនេះទៅអេះ នោះអស់អ្នកណាដែលមានរឿងមានក្តីនឹងបានមកឯយើង ហើយយើងនឹងជំនុំជំរះឲ្យគេតាមយុត្តិធម៌
រួចស្តេចអ៊ីស្រាអែលមានបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ
ក្រោយនោះមក អ័ម៉ាស៊ីយ៉ាទ្រង់ចាត់សារទៅឯយ៉ូអាស ជាបុត្រយ៉ូអាហាស ដែលជាបុត្រយេហ៊ូវ ស្តេចអ៊ីស្រាអែលទូលថា ចូរចេញមក យើងល្បងលគ្នាមើល
ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចអាសស៊ើរ ជាចៅហ្វាយអញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន
ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេ ឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ា អើ គេមើលងាយដល់ទ្រង់ផង
កាលសេប៊ុល ជាចៅហ្វាយទីក្រុង បានឮពាក្យរបស់កាអាល ជាកូនអេបេឌដូច្នោះ ក៏កើតមានសេចក្ដីកំហឹងឡើង