Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:29 - អាល់គីតាប

29 ប្រសិន​បើ​មាន​គេ​ប្រគល់​ប្រជា‌ជន​នៅ​ស៊ីគែម​នេះ​មក​ឲ្យ​ខ្ញុំ​ត្រួត‌ត្រា ខ្ញុំ​នឹង​ផ្តួល​អប៊ី‌ម៉ា‌ឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ី‌ម៉ា‌ឡេក​អើយ ចូរ​ប្រមូល​កង‌ទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ឱ​ប្រសិន‌បើ​ប្រជាជន​នេះ​នៅ​ក្រោម​អំណាច​របស់​ខ្ញុំ​ទៅ​អេះ! នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ ខ្ញុំ​នឹង​និយាយ​ទៅ​អ័ប៊ី‌ម៉្មា‌ឡិច​ថា "ចូរ​ប្រមូល​កង​ទ័ព​របស់​ឯង​ឲ្យ​ច្រើន ហើយ​ចេញ​មក!"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ប្រសិន​បើ​មាន​គេ​ប្រគល់​ប្រជា‌ជន​នៅ​ស៊ីគែម​នេះ​មក​ឲ្យ​ខ្ញុំ​ត្រួត‌ត្រា ខ្ញុំ​នឹង​ផ្តួល​អប៊ីម៉ា‌ឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ីម៉ា‌ឡេក​អើយ ចូរ​ប្រមូល​កង‌ទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឱ​បើ​ជា​បណ្តាជន​ទាំង​នេះ​នៅ​ក្រោម​អំណាច​ខ្ញុំ​វិញ​ទៅ​អេះ នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ រួច​គាត់​និយាយ​ប្រកួត​នឹង​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ពាក្យ​ថា ចូរ​ចំរើន​ពល‌ទ័ព​ឯង​ចេញ​មក​ល្បង​ល​ចុះ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្តេច​អាប់‌សាឡុម​ពោល​ទៀត​ថា៖ «ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​គ្រប់‌គ្រង​លើ​ស្រុក​នេះ អស់​អ្នក​ដែល​មាន​រឿង ហើយ​រត់​មក​រក​ខ្ញុំ​ឲ្យ​ជំនុំ​ជម្រះ​ក្តី នោះ​ខ្ញុំ​នឹង​រក​យុត្តិធម៌​ឲ្យ»។


ស្តេច​អ៊ីស្រ‌អែល​ប្រាប់​គេ​ឲ្យ​ជម្រាប​ស្តេច​បេនហា‌ដាដ​ដូច​ត​ទៅ: «“អ្នក​ដែល​ចេញ​ទៅ​ច្បាំង មិន​ត្រូវ​អួត‌អាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ!”»។


គ្រា​នោះ​ស្តេច​អម៉ា‌ស៊ីយ៉ា​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ជម្រាប​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ស្តេច​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា»។


ឥឡូវ​នេះ សុំ​ស្តេច​សាក​ល្បង​ភ្នាល់​ជា​មួយ​ស្តេច​ក្រុង​អាស្ស៊ី‌រី របស់​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ជូន​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ស្តេច​រក​អ្នក​ជិះ​បាន!


មនុស្ស​ពាល​តែងតែ​និយាយ​អួត អំពី​ការ​លោភ‌លន់​របស់​ខ្លួន ហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក និង​ប្រមាថ​អុលឡោះ‌តាអាឡា។


កាល​លោក​សេប៊ូល​ជា​ចៅហ្វាយ​ក្រុង បាន​ឮ​ពាក្យ​ដែល​លោក​កាអាល ជា​កូន​របស់​លោក​អេបេដ​និយាយ គាត់​ខឹង​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម