Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 14:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ក្រោយ​នោះ​មក អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ចាត់​សារ​ទៅ​ឯ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ដែល​ជា​បុត្រ​យេហ៊ូវ ស្តេច​អ៊ីស្រាអែល​ទូល​ថា ចូរ​ចេញ​មក យើង​ល្បង‌ល​គ្នា​មើល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ក្រោយ​នោះ​មក ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ចាត់​សារ​ទៅ​ឯ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ដែល​ជា​បុត្រ​ព្រះបាទ​យេហ៊ូវ ស្តេច​អ៊ីស្រា‌អែល​ទូល​ថា៖ «ចូរ​ចេញ​មក យើង​ល្បង‌ល​គ្នា​មើល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គ្រា​នោះ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា»។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គ្រា​នោះ​ស្តេច​អម៉ា‌ស៊ីយ៉ា​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ជម្រាប​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ស្តេច​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 14:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទ្រង់​បង្គាប់​ថា ទោះ​បើ​គេ​ចេញ​មក​ដោយ​មេត្រី ឬ​ដោយ​ចង់​ធ្វើ​សង្គ្រាម​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​គេ​មក​ទាំង​រស់​ដែរ


រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នឹង​អំណាច​ទ្រង់​ដែល​បាន​ប្រើ ដើម្បី​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


ប៉ុន្តែអ័ម៉ា‌ស៊ីយ៉ា ទ្រង់​មិន​ព្រម​ស្តាប់​តាម​ទេ ដូច្នេះ​យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់នឹង​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ក៏​ល្បង‌ល​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ទី​ក្រុង​របស់​ពួក​យូដា


រីឯ​អ័ម៉ា‌ស៊ីយ៉ា កាល​ទ្រង់​ត្រឡប់​មក ពី​ការ​ប្រហារ​សំឡាប់​ពួក​អេដំម​វិញ នោះ​ទ្រង់​នាំ​យក​អស់​ទាំង​ព្រះ​របស់​ពួក​កូន​ចៅ​សៀរ​មក តាំង​ឡើង​ជា​ព្រះ​របស់​ទ្រង់ ក៏​ក្រាប​ថ្វាយ‌បង្គំ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ទាំង​អស់​នោះ


ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់‌ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក​ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។


ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា នោះ​ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​លើក​ការ​ទាស់​គ្នា​ចេញ មុន​ដែល​កើត​មាន​ការ​ប្រឈ្លោះ​គ្នា​ផង។


បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ តែង‌តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។


អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំរេច​មែន‌ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។


កុំ​ឲ្យ​ឯង​រហ័ស​នឹង​ចេញ​ទៅ​ត​នឹង​គេ​ឡើយ ក្រែង​ដល់​ចុង​បំផុត កាល​ណា​អ្នក​ជិត​ខាង​បាន​ធ្វើ​ឲ្យ​ឯង​ខ្មាស​ហើយ នោះ​ឯង​មិន​ដឹង​ធ្វើ​អ្វី​ទៀត​ទេ


ឱ​បើ​ជា​បណ្តាជន​ទាំង​នេះ​នៅ​ក្រោម​អំណាច​ខ្ញុំ​វិញ​ទៅ​អេះ នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ រួច​គាត់​និយាយ​ប្រកួត​នឹង​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ពាក្យ​ថា ចូរ​ចំរើន​ពល‌ទ័ព​ឯង​ចេញ​មក​ល្បង​ល​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម