ទូលបង្គំបានឃើញពួកអ្នកនៅត្រសាលរបស់គូសាន គេមានទុក្ខលំបាក ឯរំភាយត្រសាលរបស់ម៉ាឌានក៏ញ័រ
ពួកចៅហ្វាយ 7:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគេឌានក៏ចាត់មនុស្សឲ្យទៅពេញក្នុងស្រុកភ្នំអេប្រាអិម ប្រាប់ថា ចូរនាំគ្នាចុះមក ចាំស្កាត់ផ្លូវសាសន៍ម៉ាឌាន ត្រង់អស់ទាំងទីឆ្លងទន្លេយ័រដាន់ រហូតដល់បេត-បារ៉ាទៅ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មានក៏មូលគ្នាទៅចាំស្កាត់ត្រង់ផ្លូវទឹកទាំងអស់ តាមទន្លេយ័រដាន់រហូតដល់បេត-បារ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេឌានចាត់អ្នកនាំសារ ឲ្យទៅពាសពេញស្រុកភ្នំអេប្រាអិម ប្រាប់ថា៖ «ចូរនាំគ្នាចុះមកច្បាំងនឹងសាសន៍ម៉ាឌាន ហើយចាប់យកប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេត-បារ៉ា ព្រមទាំងទន្លេយ័រដាន់ផង»។ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មានក៏នាំគ្នាចេញមក ហើយគេចាប់យកប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេត-បារ៉ា ព្រមទាំងទន្លេយ័រដាន់ផងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌានចាត់អ្នកនាំសារឲ្យទៅប្រកាសប្រាប់ ក្នុងតំបន់ភ្នំអេប្រាអ៊ីមទាំងមូលថា៖ «ចូរនាំគ្នាចុះមក ហើយស្ទាក់ផ្លូវពួកម៉ាឌាន ដោយកាន់កាប់ប្រភពទឹកទាំងប៉ុន្មានរហូតដល់បេតបារ៉ា និងទន្លេយ័រដាន់»។ កុលសម្ព័ន្ធអេប្រាអ៊ីមទាំងមូលនាំគ្នាទៅកាន់កាប់ប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេតបារ៉ា និងទន្លេយ័រដាន់។ អាល់គីតាប លោកគេឌានចាត់អ្នកនាំសារឲ្យទៅប្រកាសប្រាប់ ក្នុងតំបន់ភ្នំអេប្រាអ៊ីមទាំងមូលថា៖ «ចូរនាំគ្នាចុះមក ហើយស្ទាក់ផ្លូវពួកម៉ាឌាន ដោយកាន់កាប់ប្រភពទឹកទាំងប៉ុន្មានរហូតដល់បេតបារ៉ា និងទន្លេយ័រដាន់»។ កុលសម្ព័ន្ធអេប្រាអ៊ីមទាំងមូលនាំគ្នាទៅកាន់កាប់ប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេតបារ៉ា និងទន្លេយ័រដាន់។ |
ទូលបង្គំបានឃើញពួកអ្នកនៅត្រសាលរបស់គូសាន គេមានទុក្ខលំបាក ឯរំភាយត្រសាលរបស់ម៉ាឌានក៏ញ័រ
រីឯការទាំងនេះ បានកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹក។
តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហើយដោយនូវសេចក្ដីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ
ប៉ុន្តែ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ដើម្បីកាលណាខ្ញុំមកសួរ ឬនៅឃ្លាតពីអ្នករាល់គ្នាក្តី នោះគង់តែនឹងបានឮនិយាយពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាបានឈរមាំមួនហើយ ព្រមទាំងមានចិត្តមានគំនិតតែ១ ដើម្បីនឹងតតាំងជាមួយគ្នា ដោយនូវសេចក្ដីជំនឿ ខាងឯដំណឹងល្អផង
ពួកកាឡាតក៏ចាប់ស្កាត់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់នៅមុខពួកអេប្រាអិម រួចកាលណាមានពួកអេប្រាអិមដែលរត់រួចបាន គេមកអង្វរថា សូមឲ្យខ្ញុំឆ្លងទៅផង នោះពួកកាឡាតសួរទៅថា តើឯងជាពួកអេប្រាអិមឬអី បើគេឆ្លើយថាទេ
គឺព្រះបានប្រគល់អូរិប នឹងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដូច្នេះតើខ្ញុំបានអាចនឹងធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នានោះ កាលលោកបាននិយាយពាក្យទាំងនេះរួចហើយ នោះគេក៏អន់ខឹង។