ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 5:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី នាង​នឹង​មាន​ពរ​លើស​ជាង​គ្រប់​អស់​ទាំង​ស្ត្រី ដែល​នៅ​ក្នុង​ត្រសាល​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​យ៉ាអែល​ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី គឺ​នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី​ដែល​នៅ​ក្នុង​ត្រសាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល ជា​ភរិយា​របស់​លោក​ហេប៊ើ ជន‌ជាតិ​កែន លើស​ស្ត្រី​ទាំង‌ឡាយ! សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​នាង លើស​ស្ត្រី​ទាំង‌ឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។

សូមមើលជំពូក

អាល់គីតាប

សូម​អុលឡោះ​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល ជា​ភរិយា​របស់​លោក​ហេប៊ើ ជន‌ជាតិ​កែន លើស​ស្ត្រី​ទាំង‌ឡាយ! សូម​ទ្រង់​ប្រទាន​ពរ​ដល់​នាង លើស​ស្ត្រី​ទាំង‌ឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 5:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ប្រទាន​ពរ​ដល់​គាត់​ថា សូម​ឲ្យ​អាប់រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី


ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត ហើយ​ទុក​ឲ្យ​ស្នាដៃ​របស់​នាង​បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារ​ក្រុង​ចុះ។:៚


ទេវតា​ក៏​ចូល​មក​ឯ​នាង​ពោល​ថា ជំរាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ ព្រះ‌អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ​ពិត


ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្នុង​បណ្តា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង


រីឯ​ស៊ីសេរ៉ា លោក​បាន​រត់​ទៅ​ដល់​ត្រសាល​របស់​យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន​នោះ ដ្បិត​យ៉ាប៊ីន​ជា​ស្តេច​ហាសោរ នឹង​ពួក​គ្រួ​ហេប៊ើរ ជា​សាសន៍​កែន បាន​មេត្រី​នឹង​គ្នា


លោក​សូម​ដល់​នាង​ថា សូម​ឲ្យ​ទឹក​មក​ខ្ញុំ​ផឹក​បន្តិច​ផង ដ្បិត​ខ្ញុំ​ស្រេក​ណាស់ នោះ​នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ​ឲ្យ​លោក​ផឹក រួច​គ្រប​លោក​ទៅ​វិញ


លោក​បាន​សូម​ទឹក​ផឹក តែ​នាង​បាន​ឲ្យ​ទឹក​ដោះ​វិញ គឺ​នាង​បាន​យក​ខ្លាញ់​ទឹក​ដោះ​ដាក់​ក្នុង​ចាន​លំអ​មក​ជូន​លោក