ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 5:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កាឡាត គេ​បាន​នៅ​តែ​ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ដាន់ ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​ក្នុង​នាវា​ដូច្នេះ ពួក​អេស៊ើរ​ក៏​បាន​អង្គុយ​នៅ​តែ​នឹង​មាត់​សមុទ្រ ហើយ​តាម​ស្ទឹង​របស់​គេ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កាឡាត​គេ​នៅ​តែ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ឯ​ពួក​ដាន់​វិញ ហេតុ​អ្វី​បាន​ជា​នៅ​តែ​ក្នុង​នាវា​ដូច្នេះ? ពួក​អេស៊ើរ​អង្គុយ​ស្ងៀម​នៅ​មាត់​សមុទ្រ នៅ​តាមកំពង់ផែ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុល‌សម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ មិន​បាន​មក​ជួយ​ទេ កុល‌សម្ព័ន្ធ​ដាន់​នៅ​សម្ងំ​នៅ​លើ​នា​វា កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​ក៏​នៅ​សម្ងំ​តាម​ឆ្នេរ​សមុទ្រ ជិត​កំពង់‌ផែ​ដែរ។

សូមមើលជំពូក

អាល់គីតាប

កុល‌សម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ មិន​បាន​មក​ជួយ​ទេ កុល‌សម្ព័ន្ធ​ដាន់​នៅ​សំងំ​នៅ​លើ​នា​វា កុល‌សម្ព័ន្ធ​អេស៊ើរ​ក៏​នៅ​សំងំ​តាម​ឆ្នេរ​សមុទ្រ ជិត​កំពង់​ផែ​ដែរ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 5:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​នាង​ប៊ីលហា​ជា​បាវ​ស្រី​រ៉ាជែល នោះ​គឺ​ដាន់​១ នឹង​ណែប‌ថាលី​១


នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បន្ទាយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឯ​ដែន​គេ គឺ​ស្រុក​យ៉ាស៊ើរ នឹង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាត នឹង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​១​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​នឹង​ក្រុង​រ៉ាបាត


ព្រម​ទាំង​ស្រុក​កាឡាត​១​ចំហៀង នឹង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី​ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​អុក​នៅ​ស្រុក​បាសាន នេះ​សុទ្ធ​តែ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គឺ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ​១​ចំហៀង​តាម​គ្រួ​គេ។


ដូច្នេះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ត្រង់​ស៊ីឡូរ​ក្នុង​ស្រុក​កាណាន វិល​ទៅ​ឯ​ស្រុក​កាឡាត គឺ​ដល់​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ ជា​ស្រុក​ដែល​បាន​ទទួល​យក​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​លោក​ម៉ូសេ។