Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 កុល‌សម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ មិន​បាន​មក​ជួយ​ទេ កុល‌សម្ព័ន្ធ​ដាន់​នៅ​សម្ងំ​នៅ​លើ​នា​វា កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​ក៏​នៅ​សម្ងំ​តាម​ឆ្នេរ​សមុទ្រ ជិត​កំពង់‌ផែ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពួក​កាឡាត​គេ​នៅ​តែ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ឯ​ពួក​ដាន់​វិញ ហេតុ​អ្វី​បាន​ជា​នៅ​តែ​ក្នុង​នាវា​ដូច្នេះ? ពួក​អេស៊ើរ​អង្គុយ​ស្ងៀម​នៅ​មាត់​សមុទ្រ នៅ​តាមកំពង់ផែ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​ពួក​កាឡាត គេ​បាន​នៅ​តែ​ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ដាន់ ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​ក្នុង​នាវា​ដូច្នេះ ពួក​អេស៊ើរ​ក៏​បាន​អង្គុយ​នៅ​តែ​នឹង​មាត់​សមុទ្រ ហើយ​តាម​ស្ទឹង​របស់​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 កុល‌សម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ មិន​បាន​មក​ជួយ​ទេ កុល‌សម្ព័ន្ធ​ដាន់​នៅ​សំងំ​នៅ​លើ​នា​វា កុល‌សម្ព័ន្ធ​អេស៊ើរ​ក៏​នៅ​សំងំ​តាម​ឆ្នេរ​សមុទ្រ ជិត​កំពង់​ផែ​ដែរ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​នាង​ប៊ីល‌ហា ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ដាន់ និង​ណែប‌ថាលី។


អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុង តាម​ប្រឡោះ​កំពែង​ក្រុង ម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ពួក​គេ​ទទួល​បាន​ទឹក​ដី​ស្រុក​យ៉ា‌ស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្ដាល​ស្រុក​អាំម៉ូន រហូត​ដល់​អារ៉ូ‌អើរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។


ពាក់​កណ្ដាល​ស្រុក​កាឡាដ ក្រុង​អាសថា‌រ៉ូត និង​ក្រុង​អេទ្រី ជា​រាជ​ធានី​របស់​ព្រះ‌បាទ​អុក នៅ​ស្រុក​បាសាន។ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​ទាំង​នោះ ឲ្យ​ពូជ​អំបូរ​ពាក់​កណ្ដាល​របស់​លោក​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។


កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម