Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហេតុ​អ្វី​បាន​ជា​ឯង​នៅ​តែ​ក្នុង​ក្រោល​ចៀម នឹង​ស្តាប់​សូរ​ហ្វូង​សត្វ​យំ​ដូច្នេះ នៅ​ត្រង់​ជ្រោះ​ទឹក​របស់​ពួក​រូបេន នោះ​គេ​មាន​សេចក្ដី​នឹក​ពិចារណា​ក្នុង​ចិត្ត​យ៉ាង​ធំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ហេតុ​អ្វី​បាន​ជា​អ្នក​អង្គុយ​ស្ងៀមនៅ​កណ្ដាល​ក្រោល​ចៀម ហើយ​ស្តាប់​សូរ​ហ្វូង​សត្វ​យំ​ដូច្នេះ? ឯក្នុង​ចំណោម​ពួក​រូបេន​វិញ មាន​ការ​អល់​អែ​ក​នៅ​ក្នុង​ចិត្ត​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ ហើយ​ស្ដាប់​សំឡេង​ពួក​គង្វាល ហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ? មែន​ហើយ នៅ​ក្នុង​ពួក​រូបេន គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ ហើយ​ស្តាប់​សំឡេង​ពួក​គង្វាល ហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ? មែន​ហើយ នៅ​ក្នុង​ពួក​រូបេន គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាខារ វា​ជា​សត្វ​លា​យ៉ាង​ខ្លាំង ដែល​ដេក​នៅ​កណ្តាល​ក្រោល​ចៀម


ដូច្នេះ ចូរ​មាន​ចិត្ត​ញ័រ​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ចូរ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេក ហើយ​នៅ​ស្ងៀម​ចុះ។ បង្អង់


ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក​នៅ​កណ្តាល​ក្រោល​សត្វ គង់​តែ​នឹង​មាន​ស្លាប​ដូច​ជា​ព្រាប​ដែល​ស្រោប​ដោយ​ប្រាក់ ហើយ​រោម​ក៏​ស្រោប​ដោយ​មាស​លឿង


ទូលបង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ នោះ​ទូលបង្គំ​បាន​ត្រិះ‌រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូលបង្គំ ក៏​ស្វែង​រក​សេចក្ដី​ចំឡើយ​ដែរ


ចូរ​សង់​ទី​ក្រុង​សំរាប់​កូន​ចៅ​ឯង ហើយ​នឹង​ក្រោល​សំរាប់​ហ្វូង​សត្វ​ផង ឲ្យ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​មាត់​ឯង​នោះ​ចុះ


ម៉ូសេ​លោក​ឆ្លើយ​ទៅ​ពួក​កូន​ចៅ​កាឌ់ នឹង​ពួក​កូន​ចៅ​រូបេន​ថា តើ​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​រាល់​គ្នា​ទៅ​ច្បាំង ហើយ​ឯង​រាល់​គ្នា​អង្គុយ​ព្រងើយ​នៅ​ទី​នេះ​វិញ​ឬ​អី


ពី​ព្រោះ​មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទេ


ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន‌វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរី‌ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ


ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​អ៊ីសាខារ ក៏​នៅ​ជា​មួយ​នឹង​ដេបូរ៉ា ហើយ​ពួក​អ៊ីសាខារ​បាន​តាម​បារ៉ាក​ដែរ គេ​បាន​ទទួល​បង្គាប់​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​តាម‌ដាន​ជើង​លោក រីឯ​ពួក​រូបេន​នៅ​ត្រង់​ជ្រោះ​ទឹក នោះ​មាន​ចិត្ត​នឹក​សំរេច​ការ​យ៉ាង​ធំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម