នោះទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់នៅទីស្ងាត់ឈឹង ដែលឥតមានផ្លូវវិញ
ពួកចៅហ្វាយ 4:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯស៊ីសេរ៉ា លោកបានរត់ទៅដល់ត្រសាលរបស់យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែននោះ ដ្បិតយ៉ាប៊ីនជាស្តេចហាសោរ នឹងពួកគ្រួហេប៊ើរ ជាសាសន៍កែន បានមេត្រីនឹងគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស៊ីសេរ៉ាវិញ បានរត់គេចទៅដល់ត្រសាលរបស់នាងយ៉ាអែល ប្រពន្ធរបស់ហេប៊ើរ ជាសាសន៍កែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្តេចក្រុងហាសោរ និងក្រុមគ្រួសាររបស់ហេប៊ើរ ជាសាសន៍កែន មានមេត្រីភាពនឹងគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។ អាល់គីតាប រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតស្តេចយ៉ាប៊ីន ជាស្តេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។ |
នោះទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់នៅទីស្ងាត់ឈឹង ដែលឥតមានផ្លូវវិញ
៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ
ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្តិសព្ទវិញ។
ព្រះនៃខ្ញុំ ទ្រង់មានបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
ចំណែកអ្នកដែលមានចិត្តក្លាហានក្នុងពួកខ្លាំងពូកែ គេនឹងរត់ទៅទាំងខ្លួនអាក្រាតក្នុងថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
តែបារ៉ាកចេះតែដេញតាមរទេះ នឹងពួកពលគេទៅរហូតដល់ហារ៉ូសែត-កូយីម នោះពួកពលទាំងប៉ុន្មានរបស់ស៊ីសេរ៉ាក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ដល់ម្នាក់ឡើយ។
យ៉ាអែលក៏ចេញមកទទួលស៊ីសេរ៉ា ដោយពាក្យថា អញ្ជើញចូលលោកម្ចាស់អើយ សូមអញ្ជើញចូលក្នុងផ្ទះខ្ញុំមក កុំខ្លាចអ្វីឡើយ លោកក៏ចូលទៅក្នុងត្រសាល ជាមួយនឹងនាង ហើយនាងយកផួយមកគ្របឲ្យ
យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី នាងនឹងមានពរលើសជាងគ្រប់អស់ទាំងស្ត្រី ដែលនៅក្នុងត្រសាលផង
នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រាយ៉ាអែលនោះគេទុកចោលថ្នល់ធំ ពួកអ្នកដំណើរទាំងប៉ុន្មានក៏ដើរតាមតែផ្លូវច្រកវិញ