Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 4:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 រីឯ​ស៊ីសេ‌រ៉ា​វិញ បាន​រត់​គេច​ទៅ​ដល់​ត្រសាល​របស់​នាង​យ៉ាអែល ប្រពន្ធ​របស់​ហេប៊ើរ ជា​សាសន៍​កែន ដ្បិតព្រះបាទ​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ និង​ក្រុម​គ្រួ​សារ​របស់​ហេប៊ើរ ជា​សាសន៍​កែន មាន​មេត្រី​ភាព​នឹង​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រីឯ​លោក​ស៊ីសេ‌រ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ើរ ជន‌ជាតិ​កែន ដ្បិត​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហា‌សោរ និង​ក្រុម​គ្រួសារ​ហេ‌ប៊ើរ មាន​ទំនាក់‌ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រី‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រីឯ​ស៊ីសេរ៉ា លោក​បាន​រត់​ទៅ​ដល់​ត្រសាល​របស់​យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន​នោះ ដ្បិត​យ៉ាប៊ីន​ជា​ស្តេច​ហាសោរ នឹង​ពួក​គ្រួ​ហេប៊ើរ ជា​សាសន៍​កែន បាន​មេត្រី​នឹង​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 រីឯ​លោក​ស៊ីសេរ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ើរ ជន‌ជាតិ​កែន ដ្បិត​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហា‌សោរ និង​ក្រុម​គ្រួសារ​ហេ‌ប៊ើរ មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រី‌ភាព។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 4:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំ ហើយ​ធ្វើ​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដែល​ឥត​មាន​ផ្លូវ


៙ សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេ ហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខ នោះ​សូម​ឲ្យ​ទៅ​ជា​អង្គប់​ដល់​គេ​វិញ ។


ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព នោះ​នឹង​បាន​កិត្តិ‌សព្ទ​វិញ។


ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។


អ្នក​ដែល​មាន​ចិត្ត​ក្លាហាន ក្នុង​ចំណោម​មនុស្ស​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


បារ៉ាក​ក៏​ដេញ​តាម​រទេះ និង​ទ័ព​របស់​សត្រូវ រហូត​ដល់​ហារ៉ូ‌សែត-កូយីម ហើយ​ពល​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស៊ីសេ‌រ៉ា ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់ គ្មាន​សល់​ម្នាក់​ឡើយ។


នាង​យ៉ាអែល​បាន​ចេញ​មក​ទទួល​ស៊ីសេ‌រ៉ា ទាំង​ពោល​ពាក្យ​ថា៖ «សូម​អញ្ជើញ​ចូល លោក​ម្ចាស់​អើយ សូម​អញ្ជើញ​ចូល​ផ្ទះ​នាង​ខ្ញុំ​សិន កុំ​ខ្លាច​អី!» ដូច្នេះ គាត់​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​ជា​មួយ​នាង ហើយ​នាង​យក​ភួយ​មក​គ្រប។


នាង​យ៉ាអែល​ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី គឺ​នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី​ដែល​នៅ​ក្នុង​ត្រសាល។


នៅ​ជំនាន់​សាំកើរ ជា​កូន​អ័ណាត ក្នុង​គ្រា​នាង​យ៉ា‌អែល គេ​បោះ​បង់​ចោល​ផ្លូវ​ធំ ហើយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម