Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​ជំនាន់​សាំកើរ ជា​កូន​អ័ណាត ក្នុង​គ្រា​យ៉ា‌អែលនោះ​គេ​ទុក​ចោល​ថ្នល់​ធំ ពួក​អ្នក​ដំណើរ​ទាំង​ប៉ុន្មាន​ក៏​ដើរ​តាម​តែ​ផ្លូវ​ច្រក​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​ជំនាន់​សាំកើរ ជា​កូន​អ័ណាត ក្នុង​គ្រា​នាង​យ៉ា‌អែល គេ​បោះ​បង់​ចោល​ផ្លូវ​ធំ ហើយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​ជំនាន់​លោក​សាំកើរ ជា​កូន​លោក​អណាត នៅ​ជំនាន់​នាង​យ៉ាអែល គ្មាន​នរណា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ គឺ​គេ​ធ្វើ​ដំណើរ​តែ​តាម​ផ្លូវ​វាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នៅ​ជំនាន់​លោក​សាំកើរ ជា​កូន​លោក​អណាត នៅ​ជំនាន់​នាង​យ៉ាអែល គ្មាន​នរណា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ គឺ​គេ​ធ្វើ​ដំណើរ​តែ​តាម​ផ្លូវ​វាង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​អស់​ទាំង​គ្រា​នោះ គ្មាន​សេចក្ដី​សុខ​ដល់​អ្នក​ណា ដែល​ចេញ​ចូល​ទៅ​ឯ​ណា​ឡើយ គឺ​មាន​សុទ្ធ​តែ​សេចក្ដី​ប្រទុស‌រ៉ាយ​ជា​ខ្លាំង ដល់​អស់​អ្នក​នៅ​ក្នុង​ស្រុក​ទាំង​នោះ​វិញ


តែ​ចំណែក​មនុស្ស​ដែល​បែរ​ទៅ តាម​ផ្លូវ​ខ្វិច‌ខ្វៀន​របស់​ខ្លួន​វិញ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​លើ​សាសន៍​អ៊ីស្រាអែល​ផង។


ថ្នល់​ទាំង​ប៉ុន្មាន​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ដើរ​ដំណើរ​ទៀត​ឡើយ ពួក​ខ្មាំង​សត្រូវ​គេ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​ហើយ គេ​បាន​មើល‌ងាយ​ដល់​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​ដល់​អ្នក​ណា​ឡើយ


កុំ​ឲ្យ​ចេញ​ទៅ​ឯ​ចំការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ នឹង​សេចក្ដី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំវិញ​ហើយ


អស់​ទាំង​ផ្លូវ​នៃ​ក្រុង​ស៊ីយ៉ូន​កំពុង​តែ​យំ​ទួញ ពី​ព្រោះ​គ្មាន​អ្នក​ណា​មក​ឯ​ជំនុំ​មុត‌មាំ​សោះ អស់​ទាំង​ទ្វារ​ទី​ក្រុង​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​សេចក្ដី​ទុក្ខ ហើយ​តួ​ទី​ក្រុង​ក៏​មាន​សេចក្ដី​ជូរ​ចត់​ដែរ


គេ​ដេញ​តាម​ជំហាន​យើង ដល់​ម៉្លេះ​បាន​ជា​យើង​ចេញ​ទៅ​ឯ​ផ្លូវ​មិន​បាន ឯ​ចុង​បំផុត​របស់​យើង​កាន់​តែ​ជិត​ដល់ កំណត់​យើង​ក៏​សំរេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ


អញ​នឹង​ឲ្យ​សត្វ​ព្រៃ​មក​កណ្តាល​ពួក​ឯង សត្វ​ទាំង​នោះ​នឹង​ឆក់​នាំ​យក​កូន​ចៅ​ឯង​ទៅ ព្រម​ទាំង​បង្ហិន​ហ្វូង​សត្វ​របស់​ឯង​ផង នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​មាន​គ្នា​តិច ហើយ​ឲ្យ​អស់​ទាំង​ផ្លូវ​ថ្នល់​របស់​ឯង​ទៅ​ជា​សូន្យ​ស្ងាត់។


ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ‌រាស់​ដូច​ជា​ស្រែ​ចំការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​កង​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ នឹង​បាន​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។


ក្រោយ​ពី​លោក​មក មាន​ឈ្មោះ​សាំកើរ ជា​កូន​អ័ណាត ដែល​យក​ជន្លួញ​គោ​វាយ​សំឡាប់​ពួក​ភីលីស្ទីន​អស់​៦០០​នាក់ អ្នក​នោះ​ក៏​ជួយ​សង្គ្រោះ​អ៊ីស្រាអែល​ដែរ។


ភូមិ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​អ៊ីស្រាអែល​ក៏​ចោល​នៅ​ស្ងាត់ គឺ​នៅ​ស្ងាត់​ច្រៀប ទាល់​តែ​ខ្ញុំ​ដេបូរ៉ា​នេះ​បាន​តាំង​ឡើង គឺ​បាន​ឡើង​ធ្វើ​ជា​ម្តាយ​នៃ​សាសន៍​អ៊ីស្រាអែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម