នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ នឹងរទេះចំបាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
ពួកចៅហ្វាយ 3:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកបង្គាប់ថា ចូរមកតាមខ្ញុំចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍ម៉ូអាប់ជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ ដូច្នេះគេក៏ចុះតាមលោកទៅ ចាប់យកទីឆ្លងទន្លេយ័រដាន់ពីសាសន៍ម៉ូអាប់ ឥតបើកឲ្យអ្នកណាមួយឆ្លងសោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ទៅគេថា៖ «ចូរមកតាមខ្ញុំ ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកសាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។ ដូច្នេះ គេក៏ចុះទៅតាមលោក ហើយវាយយកកន្លែងឆ្លងទន្លេយ័រដាន់ពីសាសន៍ម៉ូអាប់ ហើយមិនឲ្យអ្នកណាម្នាក់ឆ្លងសោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិតព្រះអម្ចាស់បានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ!»។ ពួកគេទៅជាមួយលោក ហើយវាយយកកន្លែងទឹករាក់ សម្រាប់ឆ្លងទន្លេយ័រដាន់ ពីជនជាតិម៉ូអាប់ ពួកគេមិនឲ្យនរណាម្នាក់ឆ្លងតាមនោះឡើយ។ អាល់គីតាប លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិតអុលឡោះតាអាឡាបានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ!»។ ពួកគេទៅជាមួយគាត់ ហើយវាយយកកន្លែងទឹករាក់ សម្រាប់ឆ្លងទន្លេយ័រដាន់ ពីជនជាតិម៉ូអាប់ ពួកគេមិនឲ្យនរណាម្នាក់ឆ្លងតាមនោះឡើយ។ |
នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ នឹងរទេះចំបាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
ដូច្នេះគេក៏ដេញតាមរកអ្នកទាំង២តាមផ្លូវទៅឯទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង កាលពួកអ្នកដែលដេញតាម បានចេញទៅផុតហើយ នោះក៏បិទទ្វារក្រុង។
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលតបទៅពួកកូនចៅអ៊ីស្រាអែលថា តើអញមិនបានជួយឯងរាល់គ្នា ឲ្យរួចពីពួកសាសន៍អេស៊ីព្ទ សាសន៍អាម៉ូរី នឹងពួកកូនចៅអាំម៉ូន ហើយនឹងសាសន៍ភីលីស្ទីនទេឬអី
ពួកកាឡាតក៏ចាប់ស្កាត់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់នៅមុខពួកអេប្រាអិម រួចកាលណាមានពួកអេប្រាអិមដែលរត់រួចបាន គេមកអង្វរថា សូមឲ្យខ្ញុំឆ្លងទៅផង នោះពួកកាឡាតសួរទៅថា តើឯងជាពួកអេប្រាអិមឬអី បើគេឆ្លើយថាទេ
នៅវេលានោះ គេប្រហារជីវិតសាសន៍ម៉ូអាប់ អស់ប្រហែលជា១ម៉ឺននាក់សុទ្ធតែជាមនុស្សក្លាហាន ហើយស្ទាត់ជំនាញគ្រប់គ្នា គ្មានអ្នកណាមួយរួចឡើយ
នោះបារ៉ាកក៏ហៅប្រជុំពួកសាប់យូល៉ូន នឹងពួកណែបថាលីទាំងប៉ុន្មាននៅត្រង់កេដេស ពេលនោះ មានមនុស្សចំនួន១ម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។
គូកនគេក៏ឆ្លើយឡើងថា នោះមិនគឺជាអ្វីទេ គឺជាដាវរបស់គេឌានជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពយើងទាំងអស់ទៅក្នុងកណ្តាប់ដៃគេហើយ។
នោះក៏កើតដូច្នោះមែន កាលគេឌានបានឮរឿងនៃសប្តិនោះ នឹងសេចក្ដីសំរាយដូច្នេះ នោះលោកក៏ក្រាបថ្វាយបង្គំ រួចត្រឡប់មកឯទីបោះទ័ពខាងពួកអ៊ីស្រាអែលប្រាប់ថា ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌានមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ
រួចបង្គាប់ថា ចូរមើលមកអញ ហើយធ្វើតាមអញចុះ គឺកាលណាអញទៅដល់ទីបោះទ័ព ដែលនៅខាងក្រៅបំផុត នោះត្រូវឲ្យឯងធ្វើដូចជាអញ
ឯគេឌានក៏ចាត់មនុស្សឲ្យទៅពេញក្នុងស្រុកភ្នំអេប្រាអិម ប្រាប់ថា ចូរនាំគ្នាចុះមក ចាំស្កាត់ផ្លូវសាសន៍ម៉ាឌាន ត្រង់អស់ទាំងទីឆ្លងទន្លេយ័រដាន់ រហូតដល់បេត-បារ៉ាទៅ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មានក៏មូលគ្នាទៅចាំស្កាត់ត្រង់ផ្លូវទឹកទាំងអស់ តាមទន្លេយ័រដាន់រហូតដល់បេត-បារ៉ា
នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
ហើយឲ្យជំនុំមនុស្សទាំងនេះ បានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង