ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 21:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន ដ្បិត​យើង​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន? ដ្បិត​យើង​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។

សូមមើលជំពូក

អាល់គីតាប

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​ពុន‌យ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 21:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​បណ្តាជន​ជា​សាសន៍​អ៊ីស្រាអែល គេ​បាន​ស្បថ​នៅ​ត្រង់​មីសប៉ា​ថា មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​ក្នុង​ពួក​យើង​រាល់​គ្នា ឲ្យ​កូន​ស្រី​របស់​ខ្លួន​ទៅ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេន‌យ៉ាមីន​ឡើង


ប៉ុន្តែ ខ្លួន​យើង​រាល់​គ្នា គ្មាន​ច្បាប់​នឹង​ឲ្យ​កូន​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ទេ (ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឲ្យ​កូន​ខ្លួន​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​បេន‌យ៉ាមីន)


បើ​កាល​ណា​ឪពុក​បង​ប្អូន​របស់​ស្ត្រី​ទាំង​នោះ​មក​ប្តឹង​យើង នោះ​យើង​នឹង​អង្វរ​ថា សូម​អាណិត​មេត្តា​ដល់​គេ​ឲ្យ​យើង​ផង ដ្បិត​យើង​ទៅ​ច្បាំង​នោះ មិន​បាន​ទុក​ប្រពន្ធ​ឲ្យ​គេ​គ្រប់​គ្នា​ទេ មួយ​ទៀត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​បាន​ឲ្យ​ស្ត្រី​ទាំង​នោះ​ទៅ​គេ​ដែរ បើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​មាន​ទោស​មែន


ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​នឹក​ស្តាយ​ពួក​បេន‌យ៉ាមីន ជា​បង​ប្អូន​គេ ដោយ​ពាក្យ​ថា នៅ​ថ្ងៃ​នេះ ពូជ​អំបូរ​មួយ​បាន​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ហើយ


ដូច្នេះ​គេ​សួរ​ថា ក្នុង​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន តើ​មាន​ពួក​ណា​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា នោះ​ឃើញ​ថា គ្មាន​អ្នក​ណា​បាន​ឡើង​មក​ពី​យ៉ាបេស-កាឡាត ដើម្បី​នឹង​ប្រជុំ​ក្នុង​ពួក​ជំនុំ​ទេ


តែ​ពួក​បណ្តា​ទ័ព​ទូល​សួរ​ដល់​សូល​ថា ឯ​យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រាអែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ​អី មិន​ត្រូវ​ឲ្យ​បាន​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ផង ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​ទេ​តើ ដូច្នេះ ពួក​បណ្តា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ