Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​នឹក​ស្តាយ​ពួក​បេន‌យ៉ាមីន ជា​បង​ប្អូន​គេ ដោយ​ពាក្យ​ថា នៅ​ថ្ងៃ​នេះ ពូជ​អំបូរ​មួយ​បាន​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹក​ស្តាយ​ពួក​បេនយ៉ាមីន ជា​បង​ប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ កុល​សម្ព័ន្ធ​មួយ​បាន​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ម្យ៉ាង​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ដាយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​ជា​បងប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​កំពុង​តែ​បាត់​កុល‌សម្ព័ន្ធ​មួយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ម៉្យាង​ទៀត​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្តាយ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​កំពុង​តែ​បាត់​កុល‌សម្ព័ន្ធ​មួយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប៊ី‌នើរ​ក៏​ស្រែក​ហៅ​ទៅ​យ៉ូអាប់​ថា តើ​ត្រូវ​ឲ្យ​ដាវ​ស៊ី​បំផ្លាញ​ជា​រៀង‌រាប​ដរាប​ឬ តើ​មិន​ដឹង​ទេ​ឬ​អី ថាដល់​ចុង​បំផុត​នឹង​មាន​សេចក្ដី​ជូរ​ចត់ ដូច្នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត ទើប​ប្រាប់​ដល់​ពួក​ពល ឲ្យ​ត្រឡប់​វិល​ទៅ​វិញ លែង​ដេញ​តាម​បង​ប្អូន​គេ​នោះ


ឱ​អេប្រា‌អិម​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ចោល​ឯង​បាន ឱ​អ៊ីស្រាអែល​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​លះ‌បង់​ឯង​បាន អញ​នឹង​ធ្វើ​ដល់​ឯង ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​អាត់ម៉ា​យ៉ាង​ណា​បាន ឬ​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​សេបោ​ដូច​ម្តេច​បាន ចិត្ត​របស់​អញ​បាន​ប្រែ‌ប្រួល​នៅ​ក្នុង​ខ្លួន សេចក្ដី​អាណិត‌អាសូរ​របស់​អញ​បាន​រំជួល​ឡើង​ជា​មួយ​គ្នា


កាល​លោក​ក្រឡេក​ទៅ​ឃើញ​នាង នោះ​ក៏​ហែក​អាវ​ដោយ​ពាក្យ​ថា វរ‌ហើយ កូន​អើយ ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ត​ក្រាប​ចុះ​ជា​ខ្លាំង​ណាស់ ឯង​ជា​អ្នក​នៅ​ក្នុង​ពួក​ដែល​នាំ​ឲ្យ​អញ​លំបាក​ចិត្ត ដ្បិត​អញ​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ


ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​ទៅ​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច ទាំង​ទូល​សួរ​ទ្រង់​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ជា​បង​ប្អូន​ទូលបង្គំ​ម្តង​ទៀត​ឬ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ច្បាំង​នឹង​គេ​ចុះ។


ពួក​បណ្តាជន​ក៏​នឹក​ស្តាយ​ដល់​ពួក​បេន‌យ៉ាមីន ដោយ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បាត់​ពួក​១​ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ចេញ។


នោះ​គេ​សួរ​គ្នា​ថា ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន តើ​អ្នក​ណា​ខ្លះ​ដែល​មិន​បាន​ឡើង​មក​ប្រជុំ​ឯ​ព្រះ‌យេហូវ៉ា គេ​សួរ​ដូច្នោះ ពី​ព្រោះ​បាន​ស្បថ​យ៉ាង​ធ្ងន់ ពី​ដំណើរ​អ្នក​ណា​ដែល​មិន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា​នោះ​ថា អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ


ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន ដ្បិត​យើង​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម