Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះ​គេ​សួរ​ថា ក្នុង​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន តើ​មាន​ពួក​ណា​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា នោះ​ឃើញ​ថា គ្មាន​អ្នក​ណា​បាន​ឡើង​មក​ពី​យ៉ាបេស-កាឡាត ដើម្បី​នឹង​ប្រជុំ​ក្នុង​ពួក​ជំនុំ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពេល​នោះ គេ​សួរ​គ្នា​ទៀត​ថា៖ «ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ណា​មួយ​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា នៅ​មីស‌ប៉ា​ឬទេ?» នោះគេ​រក​ឃើញ​ថា គ្មាន​អ្នក​ណា​បាន​ឡើង​ពី​យ៉ាបេស-កាឡាត ចូល​មក​ជំរំ ដើម្បី​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ​មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​ក្រុង​យ៉ាបេស-កាឡាត​បាន​ឮ​ពី​គ្រប់​ទាំង​ការ​ដែល​ពួក​ភីលីស្ទីន​បាន​ធ្វើ​ដល់​សូល


ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន ដ្បិត​យើង​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ឡើយ។


ដ្បិត​កាល​គេ​បាន​រាប់​បណ្តាជន​ទៅ នោះ​មិន​ឃើញ​អ្នក​ណា​ពី​ពួក​យ៉ាបេស-កាឡាត​ណា​មួយ​បាន​នៅ​ទី​នោះ​សោះ


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​ថា ចូរ​ដាក់​បណ្តាសា​ដល់​មេរ៉ូស ចូរ​ដាក់​បណ្តាសា​ដល់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ​ជា​យ៉ាង​ធ្ងន់ ពី​ព្រោះ​គេ​មិន​បាន​មក​ជួយ​ការ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជួយ​ទាស់​នឹង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ទេ


លោក​យក​គោ​១​នឹម​មក​កាប់​ជា​កង់ៗ​ផ្ញើ​ទៅ​គ្រប់​ក្នុង​កំឡុង​ស្រុក​អ៊ីស្រាអែល ដោយ‌សារ​ពួក​អ្នក​ទាំង​នោះ ដោយ​ពាក្យ​ថា អ្នក​ណា​ដែល​មិន​ចេញ​មក​តាម​សូល ហើយ​នឹង​សាំយូ‌អែល នោះ​នឹង​ត្រូវ​ធ្វើ​ដូច្នេះ ដល់​គោ​របស់​អ្នក​នោះ​ដែរ ដូច្នេះ សេចក្ដី​ស្ញែង‌ខ្លាច​ពី​ព្រះ‌យេហូវ៉ា ក៏​ធ្លាក់​មក​លើ​ពួក​ជន​គ្រប់​គ្នា ហើយ​គេ​ស្រុះ​ចិត្ត​គ្នា​ចេញ​មក ដូច​ជា​មនុស្ស​តែ​ម្នាក់


រួច​ប្រាប់​ដល់​ពួក​អ្នក​ដែល​នាំ​ដំណឹង​មក​នោះ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ដល់​ពួក​យ៉ាបេស-កាឡាត​ថា ថ្ងៃ​ស្អែក​នេះ​ដល់​ថ្ងៃ​ពេញ​កំដៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​ហើយ ពួក​នោះ​ក៏​ទៅ​ប្រាប់​ដល់​បណ្តា​មនុស្ស​ដែល​នៅ​យ៉ាបេស ហើយ​គេ​កើត​មាន​សេចក្ដី​អំណរ​ឡើង​ជា​ខ្លាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម