នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរបេនយ៉ាមីន មានចំនួន៣ម៉ឺន៥ពាន់៤០០នាក់។
ពួកចៅហ្វាយ 20:44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានពួកបេនយ៉ាមីន១ម៉ឺន៨ពាន់នាក់បានដួលស្លាប់ សុទ្ធតែជាមនុស្សក្លាហាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកបេនយ៉ាមីនមួយម៉ឺនប្រាំបីពាន់នាក់បានដួលស្លាប់ អ្នកទាំងអស់នោះសុទ្ធតែជាមនុស្សក្លាហាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាហានបេនយ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតអស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់។ អាល់គីតាប ទាហានពុនយ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតអស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់។ |
នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរបេនយ៉ាមីន មានចំនួន៣ម៉ឺន៥ពាន់៤០០នាក់។
ព្រះយេហូវ៉ាក៏ប្រហារពួកបេនយ៉ាមីននៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបំផ្លាញពួកបេនយ៉ាមីនអស់ចំនួន២ម៉ឺន៥ពាន់១រយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។
គេព័ទ្ធពួកបេនយ៉ាមីនជុំវិញ ព្រមទាំងដេញតាមហើយជាន់គេ នៅក្រោមជើងដោយងាយ រហូតដល់ទល់មុខនឹងគីបៀរទិសខាងកើត
រួចគេបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដាឈ្មោះរីម៉ូន ហើយពួកម្ខាងក៏វាយសំឡាប់ម្នាក់ៗ រៀងតាមផ្លូវ អស់៥ពាន់នាក់ទៀត ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសំឡាប់បាន២ពាន់នាក់ថែមទៀត