ពួកចៅហ្វាយ 20:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ព្រះយេហូវ៉ាក៏ប្រហារពួកបេនយ៉ាមីននៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបំផ្លាញពួកបេនយ៉ាមីនអស់ចំនួន២ម៉ឺន៥ពាន់១រយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ព្រះយេហូវ៉ាធ្វើឲ្យពួកបេនយ៉ាមីនបាក់ទ័ពនៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះ ពួកកូនចៅអ៊ីស្រាអែលបំផ្លាញពួកបេនយ៉ាមីន អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 ព្រះអម្ចាស់បានធ្វើឲ្យបេនយ៉ាមីនបាក់ទ័ព ហើយនៅថ្ងៃនោះ ជនជាតិអ៊ីស្រាអែលបានសម្លាប់ទាហានបេនយ៉ាមីន ដែលប្រដាប់ដោយដាវ អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់។ សូមមើលជំពូកអាល់គីតាប35 អុលឡោះតាអាឡាបានធ្វើឲ្យពុនយ៉ាមីនបាក់ទ័ព ហើយនៅថ្ងៃនោះ ជនជាតិអ៊ីស្រអែលបានសម្លាប់ទាហានពុនយ៉ាមីន ដែលប្រដាប់ដោយដាវ អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់។ សូមមើលជំពូក |