ពួកចៅហ្វាយ 20:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឡើងទៅទាស់នឹងពួកបេនយ៉ាមីននៅថ្ងៃទី៣ទៀត គេដំរៀបទ័ពទាស់នឹងគីបៀរដូចកាលជាន់មុន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចនៅថ្ងៃទីបី ពួកអ៊ីស្រាអែលឡើងទៅទាស់នឹងពួកបេនយ៉ាមីន ហើយតម្រៀបទ័ពទាស់នឹងក្រុងគីបៀរ ដូចលើកមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅបេនយ៉ាមីនដោយតម្រៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។ អាល់គីតាប នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅពុនយ៉ាមីនដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។ |
ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញមកតតាំងគ្នា ហើយត្រូវប្រទាញទៅឃ្លាតឆ្ងាយពីទីក្រុង គេចាប់តាំងសំឡាប់ពួកអ៊ីស្រាអែលដូចជាសព្វ១ដង ទាំងអស់ចំនួនប្រហែលជា៣០នាក់ គឺតាមផ្លូវដែលឡើងទៅឯបេត-អែល១ នឹងផ្លូវដែលទៅឯគីបៀរ១ ព្រមទាំងនៅវាលផង