ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 20:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

(រីឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឡើង​មក​ដល់​មីសប៉ា​ដែរ) ពួក​កូន​ចៅ​អ៊ីស្រាអែល​សួរ​ថា សូម​ប្រាប់​ឲ្យ​យើង​ដឹង ជា​អំពើ​ដ៏​លាមក​នេះ​បាន​កើត​មក​ជា​យ៉ាង​ណា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(រីឯ​ពួក​កូន​ចៅ​បេនយ៉ាមីនបាន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​មក​ដល់​មីស‌ប៉ា) ពួក​កូន​ចៅ​អ៊ីស្រា‌អែល​សួរ​ថា៖ «សូម​ប្រាប់​យើង​មក តើ​អំពើ​ដ៏​អាក្រក់​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​បេន‌យ៉ាមីន​បាន​ទទួល​ដំណឹង​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​លើក​ទ័ព​មក​ដល់​មីស‌ប៉ា​ហើយ។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋ‌កម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច»?

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​ពុន‌យ៉ាមីន​បាន​ទទួល​ដំណឹង​ថា ប្រជា‌ជន​អ៊ីស្រ‌អែល​លើក​ទ័ព​មក​ដល់​មីស‌ប៉ា​ហើយ។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រ‌អែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋ‌កម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្តេច?។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 20:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ។


ចូរ​ឲ្យ​អ្នក​ជា​ស្រុះ‌ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា ក្រែង​គេ​បញ្ជូន​អ្នក​ទៅ​ឯ​ចៅ‌ក្រម ហើយ​ចៅ‌ក្រម​ប្រគល់​អ្នក​ទៅ​នាយ​ភូឃុំ រួច​អ្នក​ត្រូវ​ជាប់​គុក


នោះ​ត្រូវ​ឲ្យ​កាប់​ពួក​មនុស្ស​នៅ​ក្រុង​នោះ ដោយ​មុខ​ដាវ​ជា​កុំ​ខាន ទាំង​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ ព្រម​ទាំង​របស់​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ


ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ក៏​ចាត់​សារ​ឲ្យ​ទៅ​គ្រប់​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន​សួរ​ថា តើ​អំពើ​អាក្រក់​យ៉ាង​ណា​នេះ ដែល​បាន​កើត​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា


ឯ​ពួក​មេ‌ទ័ព​ក្នុង​បណ្តាជន​ទាំង​ប៉ុន្មាន គឺ​ជា​មេ‌ទ័ព​នៃ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ គេ​ក៏​ចេញ​មុខ​ឡើង ក្នុង​ជំនុំ​ពួក​បណ្តាជន​នៃ​ព្រះ មាន​ពល​ថ្មើរ​ជើង ដែល​កាន់​ដាវ​៤​សែន​នាក់


នោះ​ពួក​លេវី​ជា​ប្ដី​នាង ដែល​គេ​បាន​សំឡាប់​នោះ គាត់​ឆ្លើយ​ថា ខ្ញុំ នឹង​ប្រពន្ធ​ចុង​របស់​ខ្ញុំ បាន​ចូល​ទៅ​ក្នុង​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ាមីន ដើម្បី​នឹង​ស្នាក់​នៅ