Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កូន​ចៅ​បេន‌យ៉ាមីន​បាន​ទទួល​ដំណឹង​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​លើក​ទ័ព​មក​ដល់​មីស‌ប៉ា​ហើយ។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋ‌កម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច»?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 (រីឯ​ពួក​កូន​ចៅ​បេនយ៉ាមីនបាន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​មក​ដល់​មីស‌ប៉ា) ពួក​កូន​ចៅ​អ៊ីស្រា‌អែល​សួរ​ថា៖ «សូម​ប្រាប់​យើង​មក តើ​អំពើ​ដ៏​អាក្រក់​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 (រីឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឡើង​មក​ដល់​មីសប៉ា​ដែរ) ពួក​កូន​ចៅ​អ៊ីស្រាអែល​សួរ​ថា សូម​ប្រាប់​ឲ្យ​យើង​ដឹង ជា​អំពើ​ដ៏​លាមក​នេះ​បាន​កើត​មក​ជា​យ៉ាង​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កូន​ចៅ​ពុន‌យ៉ាមីន​បាន​ទទួល​ដំណឹង​ថា ប្រជា‌ជន​អ៊ីស្រ‌អែល​លើក​ទ័ព​មក​ដល់​មីស‌ប៉ា​ហើយ។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រ‌អែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋ‌កម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្តេច?។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។


កាល​ណា​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ​របស់​អ្នក ចូរ​ស្រុះ‌ស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។


ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​កម្ទេច​របស់​របរ​នៅ​ក្នុង​ទីក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ។


កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គ្រប់​អំបូរ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​អំពើ​ឧក្រិដ្ឋ​បែប​នេះ​កើត​ឡើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា?


ពួក​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​វត្ត‌មាន​ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌ជន​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​កង‌ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។


បុរស​លេវី​ជា​ប្ដី​របស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់ ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​ខ្ញុំ​បាន​ចូល​ទៅ​ក្រុង​គីបៀរ ជា​ទឹក​ដី​របស់​ពួក​បេន‌យ៉ាមីន ដើម្បី​សម្រាក​នៅ​ពេល​យប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម