នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ នឹងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ
ពួកចៅហ្វាយ 18:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេប្រាប់គាត់ថា ចូរនៅឲ្យស្ងៀមទៅ ហើយយកដៃខ្ទប់មាត់ចុះ សូមទៅជាមួយនឹងយើងធ្វើជាឪពុក ហើយជាសង្ឃដល់យើងវិញ ដែលអ្នកធ្វើជាសង្ឃដល់ពួកគ្រួមនុស្សតែម្នាក់នេះ នោះតើវិសេសជាងធ្វើជាសង្ឃដល់ពូជអំបូរ១ គឺដល់វង្ស១ទាំងមូលនៃសាសន៍អ៊ីស្រាអែលឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រាប់គាត់ថា៖ «នៅឲ្យស្ងៀម ចូរយកដៃខ្ទប់មាត់ ហើយទៅជាមួយយើង រួចធ្វើជាឪពុក និងជាសង្ឃដល់យើងវិញ។ តើគួរឲ្យអ្នកធ្វើជាសង្ឃដល់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាសង្ឃដល់កុលសម្ព័ន្ធមួយ និងដល់ពូជពង្សមួយទាំងមូលនៃសាសន៍អ៊ីស្រាអែល?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេឆ្លើយទៅគាត់វិញថា៖ «នៅឲ្យស្ងៀម កុំមាត់កអី! ចូរទៅជាមួយយើង ធ្វើជាបូជាចារ្យគ្រប់គ្រងលើពួកយើង! ចូរគិតមើល៍ តើលោកគួរធ្វើជាបូជាចារ្យសម្រាប់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាបូជាចារ្យសម្រាប់ពូជអំបូរមួយក្នុងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល?»។ អាល់គីតាប ពួកគេឆ្លើយទៅគាត់វិញថា៖ «នៅឲ្យស្ងៀមកុំមាត់ ក អី! ចូរទៅជាមួយយើង ធ្វើជាបូជាចារ្យគ្រប់គ្រងលើពួកយើង! ចូរគិតមើល៍ តើលោកគួរធ្វើជាបូជាចារ្យសម្រាប់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាបូជាចារ្យសម្រាប់ពូជអំបូរមួយក្នុងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល?»។ |
នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ នឹងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ
កាលស្តេចអ៊ីស្រាអែលបានឃើញគេ នោះទ្រង់មានបន្ទូលសួរអេលីសេថា លោកឪពុកអើយ តើត្រូវឲ្យប្រហារជីវិតគេ តើត្រូវសំឡាប់គេឬអី
បើឯងបានប្រព្រឹត្តបែបចំកួត ដោយលើកខ្លួនឡើង ឬបើឯងបានគិតគំនិតអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ
អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ
ក៏កុំឲ្យហៅអ្នកណាជាឪពុក នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌
នោះមីកាឆ្លើយតបថា ដូច្នេះចូរនៅជាមួយនឹងខ្ញុំ ធ្វើជាឪពុក ហើយជាសង្ឃដល់ខ្ញុំចុះ ខ្ញុំនឹងបើកប្រាក់ឲ្យ១០ដួងក្នុង១ឆ្នាំ ព្រមទាំងសំលៀកបំពាក់១សំរាប់ ហើយបាយផង ដូច្នេះ អ្នកនោះក៏ចូលទៅ
កាលអ្នកទាំង៥បានចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ នឹងអេផូឌ ព្រមទាំងរូបព្រះ នឹងរូបសិតដូច្នោះ នោះគាត់សួរថា អ្នករាល់គ្នាធ្វើអ្វីដូច្នេះ
សង្ឃនោះមានចិត្តអំណរឡើង រួចក៏យកអេផូឌ នឹងរូបព្រះ ព្រមទាំងរូបឆ្លាក់ផង ទៅជាមួយនឹងគេទៅ។