Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 18:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​អ្នក​ទាំង​៥​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា យក​រូប​ឆ្លាក់ នឹង​អេផូឌ ព្រម​ទាំង​រូប​ព្រះ នឹង​រូប​សិត​ដូច្នោះ នោះ​គាត់​សួរ​ថា អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា យក​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​ថេរ៉ាភីម និង​រូប​សិត​ដូច្នេះ សង្ឃ​នោះ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នាកំពុង​ធ្វើ​អ្វី​ហ្នឹង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដោយ​ឃើញ​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​មីកា យក​រូប​ព្រះ រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​សំណាក​ធ្វើ​ពី​ប្រាក់​ដូច្នេះ បូជា‌ចារ្យ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ហ្នឹង?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដោយ​ឃើញ​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​មីកា​យក​រូប​ព្រះ រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​សំណាក​ធ្វើ​ពី​ប្រាក់​ដូច្នេះ បូជា‌ចារ្យ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ហ្នឹង?»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 18:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​ជួយ​បន្ទុក​របស់​វា​ឲ្យ​រួច​ពុំ​បាន គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។


ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​២​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​រូប​ព្រះ ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ


ពួក​៥​នាក់​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក ក៏​ឡើង​ចូល​ទៅ​ក្នុង​ផ្ទះ យក​ទាំង​រូប​ឆ្លាក់ នឹង​អេផូឌ ព្រម​ទាំង​រូប​ព្រះ នឹង​រូប​សិត​ផង ឯ​សង្ឃ​នោះ​គាត់​ឈរ​នៅ​មាត់​ទ្វារ​ជា​មួយ​នឹង​មនុស្ស​៦០០​នាក់ ដែល​មាន​គ្រឿង​សឹក


តែ​គេ​ប្រាប់​គាត់​ថា ចូរ​នៅ​ឲ្យ​ស្ងៀម​ទៅ ហើយ​យក​ដៃ​ខ្ទប់​មាត់​ចុះ សូម​ទៅ​ជា​មួយ​នឹង​យើង​ធ្វើ​ជា​ឪពុក ហើយ​ជា​សង្ឃ​ដល់​យើង​វិញ ដែល​អ្នក​ធ្វើ​ជា​សង្ឃ​ដល់​ពួក​គ្រួ​មនុស្ស​តែ​ម្នាក់​នេះ នោះ​តើ​វិសេស​ជាង​ធ្វើ​ជា​សង្ឃ​ដល់​ពូជ​អំបូរ​១ គឺ​ដល់​វង្ស​១​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រាអែល​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម