ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា
ពួកចៅហ្វាយ 16:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេប្រាប់ដល់ពួកក្រុងកាសាថា សាំសុនបានមកហើយ គេក៏ព័ទ្ធទីជុំវិញ លបចាំចាប់គាត់នៅទ្វារក្រុងរហូតទាល់ភ្លឺ គេនៅសំងំពេញ១យប់នោះ ដោយសន្យាគ្នាថា ដល់ភ្លឺឡើងយើងនឹងសំឡាប់វាចេញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេប្រាប់ពួកអ្នកក្រុងកាសាថា៖ «សាំសុនបានមកទីនេះ»។ គេក៏ព័ទ្ធជុំវិញទីកន្លែងនោះ ហើយលបចាំចាប់គាត់នៅទ្វារក្រុង រហូតទាល់ភ្លឺ។ គេនៅសម្ងំពេញមួយយប់ ដោយសន្យាគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេប្រាប់អ្នកក្រុងកាសាថា៖ «សាំសុននៅទីនេះ»។ ពួកគេក៏ចាត់គ្នាទៅយាមល្បាត និងចាំឃ្លាំមើលលោកនៅមាត់ទ្វារក្រុង ពេញមួយយប់។ ពួកគេនៅសម្ងំពេញមួយយប់នោះ ដោយនិយាយគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា»។ អាល់គីតាប មានគេប្រាប់អ្នកក្រុងកាសាថា៖ «សាំសុននៅទីនេះ»។ ពួកគេក៏ចាត់គ្នាទៅយាមល្បាត និងចាំឃ្លាំមើលលោកនៅមាត់ទ្វារក្រុង ពេញមួយយប់។ ពួកគេនៅសំងំពេញមួយយប់នោះ ដោយនិយាយគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា»។ |
ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា
ដល់ព្រឹកឡើង ពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់
ប៉ុន្តែកាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ
ដូច្នេះ សូមឲ្យលោកទាំងឡាយ នឹងពួកក្រុមជំនុំ ចាត់ឲ្យទៅសូមវាពីលោកមេទ័ពធំមកឥឡូវ ដើម្បីឲ្យលោកនាំវាចុះមក ធ្វើដូចជាលោកចង់ពិចារណាសួរ ពីដំណើរវា ឲ្យច្បាស់លាស់ឡើង ឯពួកយើងខ្ញុំ ក៏ប្រុងប្រៀបជាស្រេចនឹងសំឡាប់វា មុនដែលវាចូលមកដល់ផង។
គេក៏ចាំទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសំឡាប់គាត់ តែសុលបានដឹងពីឧបាយកលរបស់គេដែរ
ខណៈនោះ គាត់ស្រេកទឹកជាខ្លាំង ហើយក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ទ្រង់បានប្រទានឲ្យដៃអ្នកបំរើទ្រង់មានជ័យជំនះយ៉ាងធំនេះហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកដែលមិនកាត់ស្បែកនេះវិញឬអី
តែសាំសុនគាត់ដេកទាល់តែដល់ពាក់កណ្តាលអធ្រាត្រ រួចក្រោកឡើង ចាប់យកសន្លឹកទ្វារទីក្រុង កន្ត្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ។
ឯសូលទ្រង់ចាត់គេឲ្យទៅឯផ្ទះដាវីឌដើម្បីនឹងចាំយាម ហើយនឹងសំឡាប់លោកដល់ព្រឹកឡើង តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ នោះស្អែកឡើង អ្នកនឹងត្រូវស្លាប់ហើយ
សូលបានយាងនៅខាងភ្នំម្ខាង ហើយដាវីឌនឹងពួកលោកនៅខាងភ្នំម្ខាង ដាវីឌក៏ប្រញាប់នឹងរត់ចេញទៅ ដោយខ្លាចសូល ដ្បិតសូល ហើយនឹងពួកទ្រង់ គេឡោមព័ទ្ធលោក នឹងពួកលោកទាំងប៉ុន្មាន ដោយប៉ងនឹងចាប់ខ្លួន