Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 19:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ផ្ទះ​ដាវីឌ​ដើម្បី​នឹង​ចាំ​យាម ហើយ​នឹង​សំឡាប់​លោក​ដល់​ព្រឹក​ឡើង តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ នោះ​ស្អែក​ឡើង អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ស្ដេច​សូល​បាន​ចាត់​គេ​ឲ្យ​ទៅ​ផ្ទះ​ដាវីឌ ដើម្បី​ចាំ​យាម ហើយ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា៖ «បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ ថ្ងៃ​ស្អែក​អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ផ្ទះ​លោក​ដាវីឌ ឃ្លាំ​ចាំ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ ព្រះ‌នាង​មិកាល់​ជា​ភរិយា ជម្រាប​លោក​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក បង​មុខ​ជា​ស្លាប់​មិន​ខាន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​សូល​ចាត់​ទាហាន ឲ្យ​ទៅ​ផ្ទះ​ទត ឃ្លាំ​ចាំ​សម្លាប់​គាត់​នៅ​ពេល​ព្រឹក។ ប៉ុន្តែ នាង​មិកាល់​ជា​ភរិយា​ជម្រាប​គាត់​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក​បង​មុខ​ជា​ស្លាប់​មិន​ខាន»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 19:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​ក៏​តប​ថា អើ យើង​នឹង​ចុះ​សញ្ញា​នឹង​អ្នក ប៉ុន្តែតោង​ឲ្យ​អ្នក​ធ្វើ​ការ​នេះ​សិន គឺ​អ្នក​មិន​ឃើញ​មុខ​យើង​ឡើយ ទាល់​តែ​បាន​នាំ​មីកាល ជា​បុត្រី​សូល​មក ក្នុង​កាល​ដែល​អ្នក​មក​សួរ​យើង


មាន​គេ​ប្រាប់​ដល់​ពួក​ក្រុង​កាសា​ថា សាំសុន​បាន​មក​ហើយ គេ​ក៏​ព័ទ្ធ​ទី​ជុំវិញ លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង​រហូត​ទាល់​ភ្លឺ គេ​នៅ​សំងំ​ពេញ​១​យប់​នោះ ដោយ​សន្យា​គ្នា​ថា ដល់​ភ្លឺ​ឡើង​យើង​នឹង​សំឡាប់​វា​ចេញ


នោះ​សូល​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ នឹង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ទាយ​ដែរ


ដ្បិត​ដែល​កូន​អ៊ីសាយ​នេះ​រស់​នៅ​ផែនដី​ដរាប​ណា នោះ​ឯង​មិន​បាន​ខ្ជាប់‌ខ្ជួន​ឡើយ ហើយ​រាជ្យ​ឯង​ក៏​មិន​បាន​តាំង​ឡើង​ដែរ ដូច្នេះ ចូរ​ឲ្យ​គេ​ទៅ​នាំ​យក​វា​មក​ឯ​អញ​ឥឡូវ​នេះ ដ្បិត​វា​គួរ​ស្លាប់​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម