ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសំរេចតាមសេចក្ដី ដែលទ្រង់បានមានបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
ពួកចៅហ្វាយ 14:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឪពុកម្តាយគាត់មិនបានដឹង ជាការនោះកើតមកពីព្រះយេហូវ៉ាទេ ដ្បិតទ្រង់រកឱកាសទាស់នឹងពួកភីលីស្ទីន រីឯនៅជាន់នោះ ពួកសាសន៍ភីលីស្ទីនគេកាន់កាប់ត្រួតត្រាលើសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុកម្តាយរបស់គាត់មិនបានដឹងថា ការនោះមកពីព្រះយេហូវ៉ាទេ ដ្បិតព្រះអង្គរកឱកាសទាស់នឹងពួកភីលីស្ទីន។ នៅគ្រានោះ ពួកភីលីស្ទីនត្រួតត្រាលើសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកម្ដាយរបស់លោកសាំសុនមិនបានដឹងថា ព្រះអម្ចាស់បណ្ដាលឲ្យលោកសាំសុនមានចិត្តដូច្នេះ ដើម្បីរកឱកាសបង្កជម្លោះជាមួយជនជាតិភីលីស្ទីន ព្រោះនៅជំនាន់នោះ ជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រាអែល។ អាល់គីតាប ឪពុកម្តាយរបស់លោកសាំសុនមិនបានដឹងថា អុលឡោះតាអាឡាបណ្តាលឲ្យលោកសាំសុនមានចិត្តដូច្នេះ ដើម្បីរកឱកាសបង្កជម្លោះជាមួយជនជាតិភីលីស្ទីន ព្រោះនៅជំនាន់នោះជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រអែល។ |
ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសំរេចតាមសេចក្ដី ដែលទ្រង់បានមានបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺកុំឲ្យឡើងទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់ឯងរាល់គ្នាឡើយ ចូរវិលទៅឯផ្ទះរបស់ឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ ដូច្នេះ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយវិលត្រឡប់ទៅតាមផ្លូវគេវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាទៅ។
កាលលោកកំពុងមានប្រសាសន៍ នឹងអ្នកទាំងនោះនៅឡើយ អ្នកនោះក៏ចុះមកដល់ និយាយថា មើល សេចក្ដីវេទនានេះ មកពីព្រះយេហូវ៉ា តើត្រូវឲ្យយើងនៅចាំព្រះយេហូវ៉ាធ្វើអីទៀត។
ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនោះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសំរេចតាមសេចក្ដីដែលទ្រង់បានមានបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ។
រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់យ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតកាលទ្រង់បានទៅដល់ហើយ នោះក៏យាងចេញទៅជាមួយនឹងយ៉ូរ៉ាម ទាស់នឹងយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេង តាំងឡើងឲ្យបានបំផ្លាញវង្សរបស់អ័ហាប់ចេញ
តែអ័ម៉ាស៊ីយ៉ាទ្រង់មិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដាទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដំម
ចំណែកព្រះនៃយើងខ្ញុំ ទ្រង់គង់នៅស្ថានសួគ៌ ទ្រង់បានធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ហើយ
ដូច្នេះ ពួកអធិបតី នឹងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់
បានជាឯងត្រូវបំរើពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងឲ្យមកទាស់នឹងឯង គឺនឹងបំរើគេទាំងស្រេកឃ្លាន ទាំងនៅអាក្រាត ទាំងខ្វះខាតរបស់ទាំងអស់វិញ ហើយទ្រង់នឹងបំពាក់នឹមដែកមកលើកឯង ដរាបដល់ឯងបានវិនាសបាត់ទៅ
ដ្បិតព្រះយេហូវ៉ាទ្រង់បានបណ្តាលចិត្តគេឲ្យរឹងទទឹង ដើម្បីឲ្យគេចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ប្រយោជន៍ឲ្យទ្រង់បានបំផ្លាញគេអស់រលីងទៅ ឥតមានប្រណីឡើយ គឺឲ្យលោកបានបំផ្លាញគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
លំដាប់នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនអស់រវាង៤០ឆ្នាំ។
លំដាប់នោះ សាំសុនក៏ចុះទៅឯធីមណាជាមួយនឹងឪពុកម្តាយ លុះបានដល់មកចំការទំពាំងបាយជូរ នៅធីមណា នោះឃើញមានសិង្ហស្ទាវ១ ចេញមកគ្រហឹមដាក់គាត់
ដូច្នេះមានពួកយូដា៣ពាន់នាក់ ចុះទៅដល់ក្រហែងថ្មអេតាមនោះ និយាយនឹងសាំសុនថា តើឯងមិនដឹងថាពួកភីលីស្ទីនជាម្ចាស់លើយើងរាល់គ្នាទេឬអី ឯងបានធ្វើអ្វីដល់យើងដូច្នេះ គាត់ឆ្លើយតបថា ខ្ញុំគ្រាន់តែបានធ្វើដល់គេ ដូចជាគេបានធ្វើខ្ញុំហើយទេ