បរិទេវ 4:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះមុខគេខ្មៅជាងធ្យូងវិញ គ្មានអ្នកណាស្គាល់គេតាមផ្លូវទេ ស្បែកគេជាប់នឹងឆ្អឹង ក៏ស្វិតក្រៀមដូចជារំកាច់ឈើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ មុខរបស់គេខ្មៅជាងធ្យូង គ្មានអ្នកណាស្គាល់គេតាមផ្លូវទេ ស្បែកជាប់នឹងឆ្អឹង ស្វិតក្រៀមដូចជារំកាច់ឈើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ឥឡូវនេះ មុខពួកគេប្រែជាខ្មៅដូចធ្យូង នៅតាមផ្លូវ គ្មាននរណាមើលពួកគេស្គាល់ទេ ពួកគេស្គមសល់តែស្បែក និងឆ្អឹង ហើយស្បែករបស់គេស្ងួតដូចសំបកឈើ។ អាល់គីតាប ប៉ុន្តែ ឥឡូវនេះ មុខពួកគេប្រែជាខ្មៅដូចធ្យូង នៅតាមផ្លូវ គ្មាននរណាមើលពួកគេស្គាល់ទេ ពួកគេស្គមសល់តែស្បែក និងឆ្អឹង ហើយស្បែករបស់គេស្ងួតដូចសំបកឈើ។ |
កាលគេងើបភ្នែកមើលពីចំងាយទៅឃើញ តែមិនបានស្គាល់លោក នោះក៏ឡើងសំឡេងយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ
អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ
ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ ទាំងយប់ទាំងថ្ងៃ ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត ដូចជារដូវក្តៅ។ –បង្អង់
គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេ ដោយព្រោះសេចក្ដីខ្ញាល់របស់ទ្រង់ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះបាបរបស់ទូលបង្គំ
មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង)
អស់ទាំងសាសន៍មានសេចក្ដីបារម្ភព្រួយនៅមុខគេ មុខមនុស្សទាំងអស់ក៏ស្លេកស្លាំងទៅ
ទីក្រុងនៅទទេ ក៏សោះសូន្យ ហើយខូចបង់ ឯចិត្តមនុស្សក៏រលាយទៅ ហើយជង្គង់គេប្រដំគ្នា គ្រប់ទាំងចង្កេះចុកសៀត ហើយមុខគេទាំងអស់ក៏ស្លេកស្លាំង
នែ ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្ដីនេះថា នគរព្រះជិតដល់ហើយ