Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឥឡូវ​នេះ មុខ​របស់​គេ​ខ្មៅ​ជាង​ធ្យូង គ្មាន​អ្នក​ណា​ស្គាល់​គេ​តាម​ផ្លូវ​ទេ ស្បែក​ជាប់​នឹង​ឆ្អឹង ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប៉ុន្តែ ឥឡូវ​នេះ មុខ​ពួក​គេ​ប្រែ​ជា​ខ្មៅ​ដូច​ធ្យូង នៅ​តាម​ផ្លូវ គ្មាន​នរណា​មើល​ពួក​គេ​ស្គាល់​ទេ ពួក​គេ​ស្គម​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​ស្បែក​របស់​គេ​ស្ងួត​ដូច​សំបក​ឈើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឥឡូវ​នេះមុខ​គេ​ខ្មៅ​ជាង​ធ្យូង​វិញ គ្មាន​អ្នក​ណា​ស្គាល់​គេ​តាម​ផ្លូវ​ទេ ស្បែក​គេ​ជាប់​នឹង​ឆ្អឹង ក៏​ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប៉ុន្តែ ឥឡូវ​នេះ មុខ​ពួក​គេ​ប្រែ​ជា​ខ្មៅ​ដូច​ធ្យូង នៅ​តាម​ផ្លូវ គ្មាន​នរណា​មើល​ពួក​គេ​ស្គាល់​ទេ ពួក​គេ​ស្គម​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​ស្បែក​របស់​គេ​ស្ងួត​ដូច​សំបក​ឈើ។

សូមមើលជំពូក ចម្លង




បរិទេវ 4:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នៅ​តែ​ស្បែក និង​ឆ្អឹង ហើយ​បាន​រស់ ដោយ​សារ​តែ​ស្បែក និង​ធ្មេញ​ប៉ុណ្ណោះ។


ពេល​គេ​ឃើញ​លោក​ពី​ចម្ងាយ គេ​មើល​លោក​មិន​ស្គាល់​ទេ ពួក​គេ​ស្រែក​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។


សាច់​ខ្ញុំ​ខ្មៅ ហើយ​ក៏​របេះ​ពី​ខ្ញុំ​ទៅ ឆ្អឹង​ខ្ញុំ​ក៏​ឆេះ ដោយ​សារ​គ្រុន​ក្តៅ។


សាច់​គេ​ក៏​ស្គម​ស្គាំង‌ទៅ ពី​មុន​មើល​មិន​ឃើញ​ឆ្អឹង​សោះ តែ​ឥឡូវឃើញ​សុទ្ធ​តែ​ឆ្អឹង។


ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ ប្រៀប​ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។


ដ្បិត​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង តែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ។


ដ្បិត​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សង្កត់ លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ ដូចទឹក​រីង​ស្ងួត ដោយ​កម្ដៅ​នៅ​រដូវ​ប្រាំង។ –បង្អង់


គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ឡើយ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរ ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ។


មនុស្ស​ជា​ច្រើន​ស្រឡាំង‌កាំង​ដោយ​ឃើញ​ព្រះ‌អង្គ ដ្បិត​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ខុស​ពី​មនុស្ស​ធម្មតា ហើយ​រាង​កាយ​ព្រះ‌អង្គ​ក៏​ខុស​ពី​រាង​កាយ របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។


ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង​ក្រាន ព្រោះ​តែ​ការ​អត់​ឃ្លាន


សាសន៍​នានា​មាន​សេចក្ដី​ថប់​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ទៅ​ជា​ស្លេក‌ស្លាំង។


ទី​ក្រុង​នៅ​ទទេ ក៏​‌ខូច‌បង់ មនុស្ស​ក៏​រសាយ​ចិត្ត​ទៅ ជង្គង់​ប្រដំ​គ្នា គ្រប់​គ្នា​ចុក​សៀត​ចង្កេះ ហើយ​មុខ​របស់​គេ​ទាំង​អស់​គ្នា​ក៏​ស្លេក‌ស្លាំង។


"ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង ក៏​យើង​រលាស់​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្តី​នេះ​ថា ព្រះរាជ្យ​របស់​ព្រះ​មក​ជិត​ហើយ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម