សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។
បរិទេវ 4:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានកំចាត់កំចាយគេទៅ ទ្រង់មិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានកម្ចាត់កម្ចាយគេទៅ ព្រះអង្គមិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ផ្ទាល់បានកម្ចាត់កម្ចាយពួកគេ ព្រះអង្គលែងរវីរវល់នឹងពួកគេ។ គ្មាននរណាគោរពពួកបូជាចារ្យ ឬអាណិតមេត្តាមនុស្សចាស់ជរាឡើយ។ អាល់គីតាប អុលឡោះតាអាឡាផ្ទាល់បានកំចាត់កំចាយពួកគេ ទ្រង់លែងរវីរវល់នឹងពួកគេ។ គ្មាននរណាគោរពពួកអ៊ីមុាំ ឬអាណិតមេត្តាមនុស្សចាស់ជរាឡើយ។ |
សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។
ហេតុនោះ ព្រះទ្រង់នាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសំឡាប់ពួកកំឡោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណាដល់ ទោះទាំងកំឡោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ទ្រង់បានប្រគល់គេទាំងអស់ ទៅក្នុងកណ្តាប់ព្រះហស្តនៃស្តេចនោះ
ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាល អស់ទាំងសាសន៍ ព្រមទាំងកំចាត់កំចាយគេ ឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។
ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើល សេចក្ដីវេទនារបស់គេ ក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ
នៅគ្រានោះពួកសង្ឃនឹងរងទុក្ខដូចជាមនុស្សធម្មតា ចៅហ្វាយប្រុសនឹងរងទុក្ខដូចជាបាវប្រុស ចៅហ្វាយស្រីនឹងរងទុក្ខដូចជាបាវស្រី អ្នកលក់ដូរនឹងរងទុក្ខដូចជាអ្នកទិញ ម្ចាស់បំណុលនឹងរងទុក្ខដូចជាកូនបំណុល ហើយអ្នកដែលឲ្យខ្ចីយកការ នឹងរងទុក្ខ ដូចជាអ្នកដែលឲ្យការស្មើគ្នាទាំងអស់
អញបានក្រោធចំពោះរាស្ត្ររបស់អញ ក៏បានឲ្យមរដកអញត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃរបស់ឯង ឯឯងមិនបានអាណិតមេត្តាដល់គេទេ ឯងបានដាក់នឹមឯងទៅលើពួកចាស់ៗយ៉ាងធ្ងន់
អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា នឹងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
អញនឹងប្រគល់គេទៅឲ្យត្រូវសាត់អណ្តែត នៅកណ្តាលអស់ទាំងនគរនៅផែនដីវិញ ឲ្យបានសេចក្ដីអាក្រក់ ដើម្បីឲ្យគេបានជាទីដៀលត្មះ ជាពាក្យទំនៀម ជាទីអុចអាល ហើយជាទីផ្តាសា នៅគ្រប់ទីកន្លែងណាដែលអញនឹងបណ្តេញទៅនោះ
មេទ័ពធំក៏យកសេរ៉ាយ៉ា ជាសង្ឃធំ នឹងសេផានា ជាសង្ឃទី២ ហើយពួកឆ្មាំទ្វារទាំង៣នាក់
ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលទ្រង់បានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី តើពួកសង្ឃនឹងពួកហោរានឹងត្រូវគេសំឡាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ
ទ្រង់បានកន្ត្រាក់យកព្រះពន្លារបស់ទ្រង់ចេញដោយកំឡាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញទីប្រជុំរបស់ទ្រង់ចោល ព្រះយេហូវ៉ាទ្រង់បានបំភ្លេចជំនុំមុតមាំ នឹងថ្ងៃឈប់សំរាក ឲ្យសូនបាត់ពីក្រុងស៊ីយ៉ូនទៅ ហើយក្នុងសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមដល់ទាំងស្តេច នឹងសង្ឃផង
ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុកនៅកណ្តាលឯង ហើយអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ព្រមទាំងកំចាត់កំចាយសំណល់របស់ឯងទៅតាមខ្យល់ពីគ្រប់ទិស
ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងចុះចាញ់នៅមុខពួកខ្មាំងសត្រូវ ឯងនឹងចេញទៅទាស់នឹងគេតាមផ្លូវ១ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខគេចេញ ហើយឯងនឹងត្រូវខ្ចាត់ចុះឡើង ក្នុងគ្រប់ទាំងនគរនៅផែនដី
អញបានប្រាប់ថា អញនឹងកំចាត់កំចាយគេឲ្យទៅជាឆ្ងាយ អញនឹងបំបាត់សេចក្ដីនឹកចាំពីគេ ចេញពីពួកមនុស្សលោកទៅ
មិនមែនតាមសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃ នាំគេចេញពីស្រុកអេស៊ីព្ទនោះទេ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញនោះឡើយ ហើយអញបានបែរចេញពីគេដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់