Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហើយ​ថា នឹង​ឲ្យ​ពូជ‌ពង្ស​គេ​ដួល​នៅ​កណ្តាល អស់​ទាំង​សាសន៍ ព្រម​ទាំង​កំចាត់‌កំចាយ​គេ ឲ្យ​ទៅ​នៅ​ពេញ‌ពាស​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 និង​ដើម្បី​ធ្វើឲ្យ​ពូជពង្ស​របស់ពួកគាត់​ដួល​ក្នុងចំណោម​ប្រជាជាតិ​នានា ព្រមទាំង​ដើម្បី​កម្ចាត់កម្ចាយ​ពួកគាត់​ទៅក្នុង​ទឹកដី​នានា​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ហើយ​ឲ្យ​ពូជ‌ពង្ស​របស់​គេ​ដួល​ស្លាប់ នៅ​កណ្ដាល​ជាតិ​សាសន៍​នានា ព្រម​ទាំង​កម្ចាត់‌កម្ចាយ​គេ ឲ្យ​ទៅ​នៅ​ពាស​ពេញ​ស្រុក​របស់​សាសន៍​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ព្រម​ទាំង​កម្ចាត់‌កម្ចាយ​ពូជ‌ពង្ស​របស់​ពួក​គេ ទៅ​នៅ​ពាស‌ពេញ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ឲ្យ​គេ​ស្លាប់​នៅ​លើ​ទឹក​ដី របស់​សាសន៍​ដទៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ព្រម​ទាំង​កំចាត់‌កំចាយ​ពូជ‌ពង្ស​របស់​ពួក​គេ ទៅ​នៅ​ពាស‌ពេញ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ឲ្យ​គេ​ស្លាប់​នៅ​លើ​ទឹក​ដី របស់​សាសន៍​ដទៃ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ជា​ចៀម​ដែល​សំរាប់​ធ្វើ​សាច់ ក៏​បាន​កំចាត់‌កំចាយ​យើង​ខ្ញុំ​ទៅ​នៅ​គ្រប់​ទាំង​សាសន៍​ដទៃ


សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​កំចាត់‌កំចាយ​គេ​ទៅ ទ្រង់​មិន​ព្រម​ទត​មើល​គេ​ទៀត​ទេ គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​សង្ឃ ក៏​មិន​បាន​រាប់​អាន​ពួក​ចាស់‌ទុំ​ដែរ។


មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់


ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


ឯង​នឹង​ត្រឡប់​ទៅ​ជា​ទី​អស្ចារ្យ នឹង​ជា​ទី​ប្រៀប‌ធៀប ហើយ​ជា​ទី​ដំនៀល​នៅ​កណ្តាល​គ្រប់​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម