គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។ –បង្អង់
បរិទេវ 3:62 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ឮពាក្យសំដីរបស់ពួកអ្នកលើកគ្នាទាស់នឹងទូលបង្គំ ហើយជ្រាបការដែលគេគិតប្រទូស្តនឹងទូលបង្គំជានិច្ចដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ឮពាក្យសម្ដីរបស់ពួកអ្នកលើកគ្នា ទាស់នឹងទូលបង្គំ ហើយជ្រាបការដែលគេគិត ទាស់នឹងទូលបង្គំជានិច្ចដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានឮពួកគេនិយាយ ហើយក៏ឮពួកគេគិតគូរគម្រោងការ ប្រឆាំងនឹងទូលបង្គំដែរ។ អាល់គីតាប ទ្រង់បានឮពួកគេនិយាយ ហើយក៏ឮពួកគេគិតគូរគម្រោងការ ប្រឆាំងនឹងខ្ញុំដែរ។ |
គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។ –បង្អង់
សូមឲ្យគេជាប់ទោស ដោយសេចក្ដីអំនួតរបស់គេ ដោយព្រោះបាបរបស់មាត់គេ នឹងពាក្យដែលចេញពីបបូរមាត់ ព្រមទាំងសេចក្ដីបណ្តាសា នឹងសេចក្ដីភូតភរ ដែលគេពោលនោះផង
លំដាប់នោះ គេបបួលគ្នាថា ចូរមក យើងរកបង្កើតឧបាយទាស់នឹងយេរេមាចុះ ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ ចូរមកចុះ យើងនឹងវាយវាដោយអណ្តាត កុំឲ្យយើងស្តាប់តាមពាក្យណារបស់វាទៀតឡើយ។
ដូច្នេះ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយហេតុនេះ គឺដោយព្រោះតែគេបានធ្វើឲ្យឯងនៅស្ងាត់ច្រៀប ព្រមទាំងលេបឯងចូលនៅគ្រប់ទិស ឲ្យឯងបានទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើមបានចាប់តាំងនិយាយពីឯង ហើយជនទាំងឡាយនិយាយអាក្រក់ពីឯងផង