៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ពួកខ្មាំងសត្រូវបានត្មះតិះដៀល ហើយថា សាសន៍១ដែលល្ងីល្ងើ បានប្រមាថដល់ព្រះនាមទ្រង់ហើយ
បរិទេវ 3:61 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទ្រង់បានឮពាក្យប្រមាថរបស់គេ នឹងអស់ទាំងកិច្ចកលដែលគេគិតធ្វើដល់ទូលបង្គំហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឮពាក្យប្រមាថរបស់គេ និងអស់ទាំងកិច្ចកល ដែលគេគិតធ្វើដល់ទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គបានឮពាក្យដែលពួកគេជេរប្រមាថ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងទូលបង្គំ។ អាល់គីតាប អុលឡោះតាអាឡាអើយ ទ្រង់បានឮពាក្យដែល ពួកគេជេរប្រមាថ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងខ្ញុំ។ |
៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ពួកខ្មាំងសត្រូវបានត្មះតិះដៀល ហើយថា សាសន៍១ដែលល្ងីល្ងើ បានប្រមាថដល់ព្រះនាមទ្រង់ហើយ
ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលដល់ពួកអ្នកបំរើទ្រង់ ហើយពីទូលបង្គំទ្រាំរងសេចក្ដីដំនៀលរបស់បណ្តាជន ទាំងឡាយនៅក្នុងទ្រូងផង
ប៉ុន្តែឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបអស់ទាំងគំនិត ដែលគេប្រឹក្សាគ្នា ដើម្បីសំឡាប់ទូលបង្គំហើយ សូមទ្រង់កុំអត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេឡើយ ក៏កុំឲ្យលុបអំពើបាបរបស់គេពីចំពោះទ្រង់ដែរ គឺឲ្យគេត្រូវដួលនៅចំពោះទ្រង់វិញ សូមទ្រង់សំរេចដល់គេ ក្នុងវេលាដែលទ្រង់មានសេចក្ដីខ្ញាល់ចុះ។
ក៏នឹងបែរកំផ្លៀងទៅឲ្យដល់អ្នកដែលទះខ្លួន ហើយនឹងទ្រាំឲ្យបានពេញ ដោយសេចក្ដីត្មះតិះដៀល
ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹងនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមទ្រង់ទតមកឲ្យឃើញសេចក្ដីដែលគេត្មះតិដៀលដល់យើងខ្ញុំ
អញបានឮពាក្យដំនៀលរបស់សាសន៍ម៉ូអាប់ នឹងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀលដល់រាស្ត្រអញ ហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាស្ត្រអញផង