ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 3:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច​ដល់​ជន‌ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចំរៀង​របស់​គេ​ជានិច្ច​រាល់​ថ្ងៃ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច ដល់​ជន​ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចម្រៀង​របស់​គេ​ជា‌និច្ច​រាល់​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

សូមមើលជំពូក



បរិទេវ 3:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នៅ​ទី​នោះ ពួក​អ្នក​ដែល​នាំ​យើង​ទៅ​ជា​ឈ្លើយ គេ​បង្ខំ​ឲ្យ​យើង​ច្រៀង​បទ គឺ​ពួក​អ្នក​ដែល​បំផ្លាញ​យើង គេ​ឲ្យ​យើង​លេង ឲ្យ​គេ​បាន​អរ​សប្បាយ ដោយ​ពាក្យ​ថា ចូរ​ច្រៀង​បទ​១​របស់​ក្រុង​ស៊ីយ៉ូន​មក ឲ្យ​យើង​ស្តាប់​មើល


៙ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ដំនៀល ចំពោះ​ពួក​អ្នក​ជិត​ខាង ជា​ទី​ឡក‌ឡឺយ ហើយ​ជា​ទី​សំណើច​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ


យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ​ដល់​ពួក​អ្នក​ជិត​ខាង ហើយ​ជា​ទី​ស្អប់​ខ្ពើម នឹង​ជា​ទី​សើច​ឡក​ដល់​ពួក​អស់​អ្នក​ដែល​នៅ​ជុំវិញ​ផង


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បណ្តោយ​តាម ទ្រង់​មាន​កំឡាំង​ជាង ក៏​បាន​ឈ្នះ​ទូលបង្គំ​ហើយ ឯ​ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជានិច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ


ដ្បិត​តើ​សាសន៍​អ៊ីស្រាអែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​ឯង​ឬ តើ​បាន​ឃើញ​គេ​នៅ​កណ្តាល​ពួក​ចោរ​ឬ​អី ដ្បិត​វេលា​ណា​ដែល​ឯង​និយាយ​ពី​គេ នោះ​ឯង​ចេះ​តែ​គ្រវី​ក្បាល


សូម​ទ្រង់​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូលបង្គំ​ជា​បទ​ចំរៀង​របស់​គេ​ហើយ