Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 3:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​បាន​ចំអែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​បាន​ចម្អែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះអង្គ​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ ព្រះអង្គ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ទ្រង់​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ ទ្រង់​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។

សូមមើលជំពូក ចម្លង




បរិទេវ 3:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មិន​បើក​ឲ្យ​ខ្ញុំ​ដក​ទាំង​ដង្ហើម​ផង គឺ​ទ្រង់​ចំអែត​ខ្ញុំ​ដោយ​សេចក្ដី​ជូរ​ល្វីង​វិញ


ទ្រង់​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ​ការ​ពិបាក​ណាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា​ជា​សេចក្ដី​ងេង‌ងោង


គេ​រាប់​ទូលបង្គំ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​កំពុង​តែ ចុះ​ទៅ​ក្នុង​រណ្តៅ ទូលបង្គំ​ក៏​ដូច​ជា​មនុស្ស​ដែល​គ្មាន​កំឡាំង


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ពួក​ហោរា​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ​ដោយ​ស្លែង ហើយ​នឹង​ឲ្យ​គេ​ផឹក​ទឹក​ពុល ដ្បិត​មាន​សេចក្ដី​ល្មើស​ចំពោះ​ព្រះ បាន​ចេញ​ពី​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​ពេញ​ក្នុង​ស្រុក​ហើយ។


ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹង​ផង ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ​ឥត​ដែល​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា


គឺ​ជា​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត នឹង​អំពើ​របស់​ឯង ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​ឯង នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​ឯង ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ពី​ព្រោះ​ការ​នេះ​លូក​មក​ប៉ះ‌ពាល់​ដល់​ចិត្ត​ឯង​ហើយ។


គឺ​គេ​បាន​ដើរ​តាម​តែ​ចិត្ត​រឹង​របស់​គេ​វិញ ព្រម​ទាំង​តាម​ព្រះ‌បាល​ទាំង​ប៉ុន្មាន ដែល​ពួក​ព្ធយុ‌កោ​គេ​បាន​បង្រៀន​ដល់​គេ​ផង


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ គឺ​ជន‌ជាតិ​នេះ​ឯង ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក


ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង នឹង​ថ្នាំ​ពុល​ផង


គាត់​ឆ្លើយ​ថា កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម