ប្រេងអប់របស់ទ្រង់ធុំក្លិនក្រអូបល្អ ព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់
បទចម្រៀងសាឡូម៉ូន 7:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានថា អញនឹងឡើងដើមនោះ អញនឹងចាប់ធាងតោងឡើង សូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបាយជូរ ហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានថា យើងនឹងឡើងដើមនោះ យើងនឹងចាប់ធាងតោងឡើង សូមឲ្យដោះអូនបានដូចជាចង្កោមទំពាំងបាយជូរ ហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងគិតថា ត្រូវតែឡើងដើមទន្លាប់នេះ ដើម្បីបេះផ្លែរបស់វា។ សូមឲ្យសុដន់របស់អូនប្រៀបបាននឹង ចង្កោមទំពាំងបាយជូរ ហើយឲ្យដង្ហើមរបស់អូនសាយក្លិនក្រអូប ដូចផ្លែចន្ទន៍។ អាល់គីតាប បងគិតថា ត្រូវតែឡើងដើមទន្លាប់នេះ ដើម្បីបេះផ្លែរបស់វា។ សូមឲ្យសុដន់របស់អូនប្រៀបបាននឹង ចង្កោមទំពាំងបាយជូរ ហើយឲ្យដង្ហើមរបស់អូនសាយក្លិនក្រអូប ដូចផ្លែចន្ទន៍។ |
ប្រេងអប់របស់ទ្រង់ធុំក្លិនក្រអូបល្អ ព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់
ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗ នោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ
សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ ហើយចំរើនកំឡាំងខ្ញុំដោយផ្លែសារីផង ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់
៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប ផ្សាយចេញទៅ សូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។
អើ អញនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្ដីល្អដល់គេ ពិតប្រាកដជាអញនឹងដាំគេចុះនៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងអញ
ដើមទំពាំងបាយជូរបានស្វិតក្រៀម ហើយដើមល្វាក៏រោយរៀវចុះ ឯដើមទទឹម ដើមលម៉ើ នឹងដើមសារី គឺអស់ទាំងដើមឈើនៅចំការ បានស្វិតក្រៀមទៅ អើ សេចក្ដីអំណរក៏បានរៀវបាត់ពីមនុស្សលោកដែរ។
តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង