២ កូរិនថូស 2:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ប៉ុន្តែសូមអរព្រះគុណដល់ព្រះ! ព្រះអង្គតែងតែនាំយើងឲ្យមានជ័យជម្នះក្នុងព្រះគ្រីស្ទ ហើយសាយក្លិនក្រអូបនៃចំណេះដឹងអំពីព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង។ សូមមើលជំពូកKhmer Christian Bible14 ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលតែងតែនាំយើងចូលក្នុងក្បួនជ័យជម្នះរបស់ព្រះគ្រិស្ដជានិច្ច ហើយព្រះអង្គសាយភាយក្លិនដែលនាំឲ្យស្គាល់ព្រះអង្គ នៅគ្រប់ទីកន្លែងតាមរយៈយើង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានឲ្យយើងមានជ័យជម្នះរួមជាមួយព្រះគ្រិស្តជានិច្ច។ ព្រះអង្គប្រោសប្រទានឲ្យមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់ព្រះអង្គ តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។ សូមមើលជំពូកអាល់គីតាប14 សូមអរគុណអុលឡោះ ដែលប្រទានឲ្យយើងមានជ័យជំនះរួមជាមួយអាល់ម៉ាហ្សៀសជានិច្ច។ អុលឡោះប្រោសប្រទានឲ្យមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់អ៊ីសា តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។ សូមមើលជំពូក |