ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
បទចម្រៀងសាឡូម៉ូន 7:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពស់ឯងដូចជាដើមលម៉ើ ហើយដោះឯងដូចជាចង្កោមផ្លែលម៉ើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រូបរាងរបស់អូនដូចជាដើមលម៉ើ ហើយដោះអូនដូចជាចង្កោមផ្លែលម៉ើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបរាងរបស់អូនល្អស្អាតដូចដើមទន្លាប់ សុដន់របស់អូនក៏ដូចផ្លែទន្លាប់ដែរ។ អាល់គីតាប រូបរាងរបស់អូនល្អស្អាតដូចដើមទន្លាប់ សុដន់របស់អូនក៏ដូចផ្លែទន្លាប់ដែរ។ |
ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
៙ មើល ឯងស្រស់បស់ល្អ មាសសំឡាញ់អើយ មើល ឯងស្រស់បស់ល្អណាស់ ភ្នែកឯងដូចជាភ្នែកព្រាប។
ដោះឯងទាំង២ដូចជាកូនក្តាន់២ ដែលជាកូនភ្លោះរបស់មេ១ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
អញបានថា អញនឹងឡើងដើមនោះ អញនឹងចាប់ធាងតោងឡើង សូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបាយជូរ ហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី
៙ យើងមានប្អូនស្រី១ មិនទាន់ដុះដោះនៅឡើយ តើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើង នៅថ្ងៃដែលមានគេមកដណ្តឹង។
ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយឡើងជាមួយនឹងវា ហើយមានសេចក្ដីអំណរដោយព្រោះវាចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយឡើងដោយសេចក្ដីអំណរចំពោះវាវិញ
រូបទាំងនោះឈរត្រង់ ដូចជាដើមលម៉ើវាមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ពីព្រោះដើរមិនរួច កុំឲ្យកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់
ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ