Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 7:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អញ​បាន​ថា អញ​នឹង​ឡើង​ដើម​នោះ អញ​នឹង​ចាប់​ធាង​តោង​ឡើង សូម​ឲ្យ​ដោះ​ឯង​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 យើង​បាន​ថា យើង​នឹង​ឡើង​ដើម​នោះ យើង​នឹង​ចាប់​ធាង​តោង​ឡើង សូម​ឲ្យ​ដោះ​អូន​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះ ដើម្បី​បេះ​ផ្លែ​របស់​វា។ សូម​ឲ្យ​សុដន់​របស់​អូន​ប្រៀប​បាន​នឹង ចង្កោម​ទំពាំង‌បាយជូរ ហើយ​ឲ្យ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូប ដូច​ផ្លែ​ចន្ទន៍។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះ ដើម្បី​បេះ​ផ្លែ​របស់​វា។ សូម​ឲ្យ​សុដន់​របស់​អូន​ប្រៀប​បាន​នឹង ចង្កោម​ទំពាំង‌បាយជូរ ហើយ​ឲ្យ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូប ដូច​ផ្លែ​ចន្ទន៍។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 7:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រេង​អប់​របស់​ទ្រង់​ធុំ​ក្លិន​ក្រអូប​ល្អ ព្រះ‌នាម​ទ្រង់​ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ​ហើយ ហេតុ​នោះ​បាន​ជា​ពួក​ព្រហ្មចារី​សុទ្ធ​តែ​ស្រឡាញ់​ដល់​ទ្រង់


ស្ងួន​សំឡាញ់​របស់​ខ្ញុំ​នៅ​កណ្តាល​ពួក​កូន​ប្រុសៗ នោះ​ប្រៀប​ដូច​ជា​ដើម​សារី នា​កណ្តាល​ពួក​ឈើ​នៅ​ព្រៃ ខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​នៃ​ទ្រង់ ដោយ​ចិត្ត​រីក‌រាយ​ជា​ខ្លាំង ហើយ​ផ្លែ​របស់​ទ្រង់​ក៏​មាន​រស​ផ្អែម​ដល់​អណ្តាត​ខ្ញុំ


សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ ហើយ​ចំរើន​កំឡាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់


៙ ឱ​ខ្យល់​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ខ្យល់​ខាង​ត្បូង​អើយ ចូរ​មក​ចុះ ចូរ​បក់​មក​លើ​សួន‌ច្បារ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ក្លិន​ក្រអូប ផ្សាយ​ចេញ​ទៅ សូម​ឲ្យ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ចូល​មក​ក្នុង​សួន‌ច្បារ​ទ្រង់ ហើយ​សោយ​ផល​ដ៏​មាន​ឱជារស​របស់​ទ្រង់​ចុះ។


កំពស់​ឯង​ដូច​ជា​ដើម​លម៉ើ ហើយ​ដោះ​ឯង​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ


អើ អញ​នឹង​យក​គេ​ជា​ទី​រីក‌រាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​គេ ពិត​ប្រាកដ​ជា​អញ​នឹង​ដាំ​គេ​ចុះ​នៅ​ក្នុង​ស្រុក​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​អញ


ដើម​ទំពាំង‌បាយ‌ជូរ​បាន​ស្វិត​ក្រៀម ហើយ​ដើម​ល្វា​ក៏​រោយ‌រៀវ​ចុះ ឯ​ដើម​ទទឹម ដើម​លម៉ើ នឹង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចំការ បាន​ស្វិត​ក្រៀម​ទៅ អើ សេចក្ដី​អំណរ​ក៏​បាន​រៀវ​បាត់​ពី​មនុស្ស​លោក​ដែរ។


តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យ‌ជំនះ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម